ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំបុរសម្នាក់ ឈ្មោះយាវ ណារិន អាយុ ៤៩ ឆ្នាំ រស់នៅឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងស្មងជើងទាំងសងខាង ហើយជើងឆ្វេងដែលបាក់នោះមានរបួសរហែកចេញឆ្អឹងមកក្រៅ យកមកវះកាត់ ព្យាបាល លាងសំអាត និងដេរបិទមុខរបួស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន […]
Category: សង្គម
នាយករដ្ឋមន្ត្រី ឆ្លៀតធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម
ឆ្លៀតពេលមិនមានកម្មវិធីផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ក្នុងសំណេរ និងឃ្លីបវីដេអូប្រមាណ ២នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព គឺប្រជាជន
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។ ជាមួយគ្នានេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ សម្តេចធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី៣០ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។ ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ […]
រកឃើញឧទ្ធម្ភាចក្រ និងសពអាកាសយានិកម្នាក់ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ
ក្រោយប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ Z-9 រួមនឹងអាកាសយានិក២នាក់ ដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នោះ បានរកឃើញហើយនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ បានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ […]
ខេត្តឃ្យុងសាងប៊ុកដូ របស់កូរ៉េ នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ជាមួយកម្ពុជា
ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ជាមួយកម្ពុជា ដោយជំរុញការកសាងព្រលានយន្តហោះ និងភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត ខណៈប្រទេសកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា […]
ទូតថ្មីស៊ីលី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព […]
ខេត្តឃ្យុងសាងប៊ុកដូ របស់កូរ៉ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ខណៈដែលខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុង ជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម […]
នៅសល់ ៧ថ្ងៃទៀត! ចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» កំពុងបន្តយ៉ាងផុសផុល
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសល់ ០៧ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោហើយ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ខណៈពិធីការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ ចលនាជាតិដ៏ផុសផុលកំពុងបន្តបង្ហាញការគាំទ្រគម្រោងដ៏ខ្លាំងក្លា ក្នុងការរុញច្រានឲ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ ក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន សិស្សនិស្សិត ស្ថាប័នឯកជនគណបក្សនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចេញវីដេអូ […]
កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៩ កក្កដា ២០២៤នេះ ។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត […]
