សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ផ្តល់កុំព្យូទ័រ​​និងLCD projector ជូនសា​លាគោលដៅទាំង៥ ក្នុងខេត្តកំពង់ឆ្នាំង

កុំព្យូទ័រយួរដៃ និងLCD projector ដែលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសាលារៀនគោលដៅទាំង៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលអនុវត្តកម្មវិធីវិធានការជំរុញវិស័យអប់រំ (គ.វ.អ)​ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ ការផ្តល់អំណោយដ៏ថ្លៃថ្លានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងស្ដាប់ពីសំណូមពរ របស់លោកគ្រូ អ្នកគ្រូ […]

ថ្ងៃ​បើកកា​រដ្ឋានព្រែក​ជីកហ្វូណន​តេជោ រដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ

ក្នុងសារាចរដែលចេញនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និ​យោ​ជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១(មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីការចូលរួមអបអរសាទរការបើកការ​ដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។ ការអនុញ្ញាតដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយា​កាសអធិកអធម កុះករ […]

ក្រសួងព័ត៌មាន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយពី​ពិធីបើកការដ្ឋានព្រីកជីកហ្វូណន​តេជោ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិទាំងអស់ រួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រីកជីកហ្វូនតេជោ ឱ្យបានទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោ​ងរ​បស់​ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាមរតក​សម្រា​ប់ប្រជា​ជាតិកម្ពុជាគ្រប់ជំនាន់ត្រូវចងចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា។ គួរបញ្ជាក់ថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក ដោយសារស្រ្តីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដែលចូលរួមចំណែកក្នុងការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ព្រមទាំងការគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់និងអន្តរជាតិដើម្បីជំរុញកំណើននិងនវានុវត្តន៍ឆ្លងព្រំដែន។ ការថ្លែង​បែប​នេះ បានធ្វើឡើងនៅក្នុង បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពីររូប ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នារសៀលថ្ងៃទី៣១ […]

ត្រូវដឹង! ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោមានទទឹង ៤០ម៉ែត្រប៉ុណ្ណោះ តែជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ

ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ […]

លោក ស សុខា ជំរុញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។ ក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា បានចាត់ទុកថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់​ទំនងរវាង​កងទ័ពកម្ពុជា-ឡាវ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងភាពជិតស្និទ្ធ​ នៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ឡាវ និងរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងពេលកន្លងមក។ ការវាយតម្លៃបែបនេះ បា​ន​ធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម ឧត្តម​សេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamli​eng Outhak​aysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅវិមានសន្តិភាព ថ្ងៃទី៣១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន […]

អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ៃសាណា ឃុតភុនថន Xaysana Khotpho​ut​hone អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម […]

តំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញបំណងពង្រីកទំនាក់ទំនងក្នុងវិស័យ​ធុរកិច្ច​និងវិនិយោគ ជាមួយកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) នៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង […]

5
Promotion