រោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉ក​អគ្គិសនី នៅស្រុក​កៀនស្វាយ កំពុងបង្កើត​ការងារ​ដល់ពលរដ្ឋកម្ពុជា​​ តាម​ស្តង់ដាកូរ៉េ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ ។ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង […]

អ្នកនាំពាក្យ ប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស កុំសន្និដ្ឋានកម្ពុជា ដោយមើលតែមួយជ្រុង

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្រុមក្មេងទំនើង និងដកហូតម៉ូតូទុក ៣ទៅ ៦ខែ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្មេងទំនើង កាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងក្មេងទំនើងបង្ហោះម៉ូតូ ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម។ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅសម្តេចបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ ជាការឆ្លើយតប […]

ពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ CLV ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍

ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍។ តាមរយៈសារលើបណ្តាញសង្គមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពីខេត្តរតនគិរី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនមកពី​គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ៣៣រូបក្នុងខេត្តរតនគិរី បានប្រកាស៖ ១-គាំទ្រសារពិសេសរបស់សម្តេចតេជោ ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ២-អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធនៅថ្ងៃទី […]

ចុងសប្តាហ៍! នាយករដ្ឋមន្ត្រី ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ នៅសាលាបឋមសិក្សាអនុវត្ត

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ)​ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅសាលាបឋមសិក្សាអនុវត្ត ខេត្តកំពង់ឆ្នាំង ហេីយក៏ឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្ស។ គួររំលឹកបន្តិចថា ក្នុងពិធី​បញ្ចុះ​បឋម​សិលាសាង​សង់​សារ​មន្ទីរ «សម្តេច​ព្រះ​ព្រហ្ម​រតន​មុនី ពិន សែម» ​នៅ​ខេត្ត​សៀមរា […]

សម្តេចតេជោ ហ៊ុន សែន ប្រគល់រថយន្តដែលធ្លាប់ប្រើក្នុងបេសកកម្ម​ស្វែក​រក​សន្តិភាព ជូន​វិមានឈ្នះ ឈ្នះ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានសម្រេចប្រគល់រថយន្ត Chevrolet មួយគ្រឿងជូនវិមានឈ្នះ ឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កាលពីរ​សៀ​ល​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ រថយន្តមួយគ្រឿងនេះ ជារថយន្តដែលសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង […]

តារាសម្តែង ឆឹម សក្កា អំពាវនាវឲ្យមហាជនស្ងប់ចិត្ត កុំព្រួយបារម្ភនឹងគម្រោង​តំបន់អភិវឌ្ឍន៍ត្រីកោណCLV​ ក្រោយបានស្តាប់ការបកស្រាយរបស់សម្ដេចតេជោ

បន្ទាប់ពីបានចូលទៅស្តាប់ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០២៤ ឡើងវិញ តារាសម្តែង ឆឹម សក្កា បានយល់ច្បាស់ពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ហើយស្ងប់ចិត្ត លែងមានការព្រួយបារម្ភទាក់ទិន នឹងការបាត់បងទឹកដី ឬបាត់បង់អ្វីដែលជាប្រយោជន៍ជាតិ ជាមួយនឹងគម្រោងកិច្ចសហប្រតិបត្តិការនេះ ។ ក្នុងសំណេរនៅលើហ្វេកបុក នៅថ្ងៃទី២៧ ខែកក្កដា […]

សម្ដេចតេជោ ហ៊ុន សែន ពន្យល់ទៅកាន់តារាសម្តែង ឆឹម សក្កា ដែ​ល​​បានបង្ហោះផ្សាយអំពីក្ដីបារម្ភ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានែកម្ពុជា បានចូលទៅខមិនពន្យល់ក្នុងគណនីឈ្មោះ “Chhoem Sakada”ដែលគេស្គាល់ថាតារាសម្តែង ឆឹម សក្កា ដោយបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទឹកដី​កម្ពុជាមិ​នត្រូវ​បានកាត់​ឲ្យទៅ​ប្រទេស​វៀតណាមដូច​គេ​ចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ នោះទេ។ ប្រទេសនីមួយ​ៗ​គ្រប់គ្រង​លើអធិបតេយ្យភាព​រៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនកម្ពុជា ក៏មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុញ្ញាតិ ឯប្រជាជនវៀតណាម […]

សម្តេច​តេជោ​ ហ៊ុន​ សែន​៖​ ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រ​ «ព្រែកជីកហ្វូណនតេជោ» គឺដោយសារតែកម្លាំងមហាជនមានការគាំទ្រយ៉ាងផុសផុល

នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៤ ខាងមុខនេះ ប្រទេសកម្ពុជានឹងអបអរសាទរក្នុងឱកាសនៃពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃសៅរ៍នេះ​ នៅសល់ ០៩ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានលេីកឡេីងលេីបណ្តាញសង្គមផ្លូវការថា​ “ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺដោយសារតែកម្លាំងមហាជនមានការគាំទ្រយ៉ាងផុសផុល លេីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ ដើម្បីបម្រើដល់សង្គម […]

កងទ័ពកម្ពុជា-ហ្វីលីពីន រំពឹងថា​ការ​ហ្វឹកហ្វឺនរួមគ្នា​នឹងជំរុញទំនាក់ទំនងក្នុង​​​វិស័យការពារ​ជាតិ​​កាន់តែរឹងមាំ

កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បានបិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន និងជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងប្រឆាំងភេរវកម្ម លើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជា​ការ​កងទ័ពជើងគោកហ្វីលីពីន ព្រមទាំងវត្តមានរបស់លោកជំទាវ FLERIDA ANN CAMILLE […]

5
Promotion