សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីម្សិលមិញ។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលរៀបចំឡើងនៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន […]
Category: សង្គម
អគារសិក្សានិងទីចាត់ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅវិទ្យាល័យព្រៃព្នៅ
អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានអញ្ជើញបញ្ចុះឋមសិលាសាងសង់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន […]
កន្លែងឆៀករថយន្តសាខាខេត្តតាកែវ ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វីហ៊ីឃល អ៊ីនស្ពេកសិន ខមភេនី (CMVIC) នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តតាកែវ លោកជំទាវឧកញ៉ាអគ្គនាយិកាក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។ ឯកឧត្តម ប៉េង ពោធិ៍នា […]
ព្រែកជីកល្បីៗ១៥កន្លែង បាននិងកំពុងផ្តល់ផលប្រយោជន៍មហាសាលសម្រាប់ជាតិ និងប្រជាជនទាំង ១៥ប្រទេស
ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន តភ្ជាប់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ។ មិនតែប៉ុណ្ណោះការបង្កើតព្រែកជីក ផ្តល់ប្រយោជន៍ទាំងវិស័យសេដ្ឋកិច្ចទេសចរណ៍កសិកម្មនិងប្រព័ន្ធធារាសាស្ត្រជាដើម។ សម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ធំធេងសម្រាប់សេដ្ឋកិច្ចសង្គម ការពង្រឹងឯករាជ្យភាព អធិបតេយ្យភាពរបស់ព្រះរាជណាចក្រនេះប៉ុណ្ណោះទេ ប៉ុន្តែព្រែកជីហ្វូណនតេជោថែមទាំងអាចក្លាយជាមរតកមនុស្សជាតិយ៉ាងអស្ចារ្យផងដែរសម្រាប់អនាគត។ គម្រោងព្រែកជីកហ្វូណននេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឲ្យក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា ផលិតវីដេអូអប់រំខ្លីៗពីផលប៉ះពាល់នៃគ្រឿងញៀន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកទឹកចិត្តអោយក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រា ផលិតវីដេអូអប់រំខ្លីៗ ទាក់ទងពីផលប៉ះពាល់ផ្សេងៗនៃការប្រើប្រាស់គ្រឿងញៀន ដើម្បីចាក់ផ្សាយនៅតាមវិទ្យុ និងទូរទស្សន៍ទាំងអស់ដោយឥតគិតថ្លៃ ។ ការលើកចិត្តនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ។ ក្នុងឳកាសអញ្ជើញដាក់អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព […]
កម្ពុជា-វៀតណាម ជូនពរគ្នាឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់ និងឈានចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចរបស់ពិភពលោក
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងបំពេញបេសកម្មការងារនៅប្រទេសវៀតណាម។ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ផាម មិញជិញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង […]
រាជធានីភ្នំពេញ នឹងមានការប្រគំតន្ត្រីនិងបាញ់កាំជ្រួច២លើក នៅថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ខាងមុខ ។ ក្នុងនោះក៏មានការបាញ់កាំជ្រួច ចំនួន២លើក គឺ លើកទី១ នៅវេលាម៉ោង៧យប់នាទី និង លើកទី២ នៅវេលាម៉ោង […]
ចៅស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅសាលាមធ្យមវិចិត្រសិល្ប: ដើម្បីបង្ហាញពីទឹកចិត្តក្នុងការជួយគាំទ្រជ្រោមជ្រែង ក្នុងវិស័យវប្បធម៌
ចៅស្រីច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះបានធ្វើដំណើរមកទស្សនកិច្ចនៅសាលាមធ្យមវិចិត្រសិល្បៈ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ចៅស្រីសម្តេចតេជោ បានកោតសរសើរអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលា និងបានជំរុញនឹងលើកទឹកចិត្តដល់សិស្សានុសិស្សនៃសាលាជំនាញទាំង៥ខិតខំប្រឹងប្រែងសិក្សារៀនក្រេបយកចំណេះដឹង ជាពិសេសចូលរួមថែរក្សាសិល្បៈវប្បធម៌ប្រពៃណី ដែលដូនតាបន្សល់ទុកឱ្យបានគង់វង្ស។ ដើម្បីបង្ហាញពីទឹកចិត្តក្នុងការជួយគាំទ្រជ្រោមជ្រែង ក្នុងវិស័យវប្បធម៌ ចៅស្រីច្បងសម្តេចតេជោ បានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដើម្បីជាការលើកទឹកចិត្តផងដែរ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់នៅព្រឹកថ្ងៃដដែលប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយ។
ជាង ៣ខែ គណៈកម្មការនានានៃរដ្ឋសភា ចុះតាមខេត្ត ១១លើក និងទទួលពាក្យបណ្តឹង និងសំណូមពរពីប្រជាពលរដ្ឋ ២៥រឿង
គណៈកម្មការនានានៃរដ្ឋសភា បានបំពេញការងារតាមតួនាទី និងភារកិច្ចដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងបទដ្ឋានគតិយុត្ត ដែលមានលទ្ធផលដូចតទៅ៖ ១-គណៈកម្មការ បានប្រជុំផ្ទៃក្នុងចំនួន ១៥លើក។ ២-គណៈកម្មការ បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។ និង៣-គណៈកម្មការ បានចុះបំពេញបេសកកម្ម ចំនួន ១១លើកដើម្បីស្វែងយល់អំពីវិស័យទទួលខុសត្រូវ របស់គណៈកម្មការ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកោះកុង […]
