ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយនិងមន្រ្តីជាន់ខ្ពស់មកពីអន្តរក្រសួងមួយចំនួនផ្សេងទៀត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ដែលមានការដ្ឋាន ឋិតនៅភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី […]
Category: សង្គម
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៤ចំណុចច្រានចោលព័ត៌មានពីការកាត់ទឹកដី៤ខេត្តទៅប្រទេសវៀតណាម
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ទី២. […]
សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអុជធូបគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគណនី Tik Tok ផ្លូវការផ្ទាល់ខ្លួនសម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះថា Manet Hun សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ នៅក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ “សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ង្វៀន ហ៊្វូចុង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីនៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។ គួរបញ្ជាក់ថា ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu […]
រថភ្លើងទិញពីជប៉ុន បានបើកសាកល្បងលើផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកសាកល្បងរថភ្លើងទិញពីជប៉ុនលើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha 182- 7561, Kiha182-7552 និងKiha182-4558។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង។ […]
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អ្នកឧកញ៉ា សុខ គង់ ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។ អ្នកឧកញ៉ា សុខ […]
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា មិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូនៅខេត្តកំពតនិងខេត្តកែប
ក្នុងសំណេរនៅលើហ្វេកបុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបនោះទេ លើកលែងតែតំបន់ដែលធ្លាប់បានផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ ដូចជានៅតំបន់ភ្នំបូកគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ៖ ដោយយសារនៅមានសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូកគោ […]
បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ
ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។ ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព […]
ឯកឧត្តម ហ៊ុន ម៉ានី៖ “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅកម្ពុជា ឯកឧត្តមបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុង ពេលនោះ។ ឯកឧត្តម ហ៊ុន ម៉ានី […]
