សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភអាគារសិក្សា១ខ្នងដល់វិទ្យាល័យព្រៃព្នៅ និងថវិកាចំនួន១ម៉ឺន៥ពាន់ដុល្លាដល់យុវសិស្ស សាយ ស៊ីណា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសាលារៀន១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់វិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្ដីត្រូវការរបស់វិទ្យាល័យ និងឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន១៥.០០០ ដុល្លារសហរដ្ឋអាមេរិក ។ ទឹកចិត្តនិងកាយវិការ ប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេនេះ  ឯកឧត្តម វង្ស […]

ទូតចិន ៖ មហាវិថី ស៊ី ជីនពីង បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា

ការប្រសិទ្ធនាមឈ្មោះ មហាវិថី ស៊ី ជីនពីង បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា

ទូតចិន៖ ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៤ លោក Wang Wenbin បានឲ្យដឹងថា លោកពិតមានមហាកិត្តិយសដែលបានថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុនផងដែរ។ លោកបានរៀបរាប់ថា ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល […]

រាយការណ៍ទៅក្រសួង បើរងការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន

ក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២​ ៤៨៨​ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពកម សីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាមមន្ត្រីចរាចរណ៍ហៅអ្នកបើកបរមកត្រួតពិនិត្យ បើគ្មានល្មើស

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ នៅព្រឹកថ្ងៃទី១៨ […]

ក្រសួងបរិស្ថាន និង UNDP រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ

កាលរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀងលើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។  […]

ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមចុះមូលដ្ឋាន ដោយមិនជូនដំណឹងមុនឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចធិបតីបានលើកឡើងពីការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ នៅប្រទេសមួយចំនួន នាពេលថ្មីៗនេះដូចជានៅអាមេរិកជាដើម។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការមិនជូនដំណឹងមុននៅពេលចុះមូលដ្ឋាន ក៏ជាចំណែកមួយក្នុងការធានាសន្ដិសុខផងដែរ។ ជាមួយនឹងថ្លែងបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សុំការអនុញ្ញាតលោកជំទាវបណ្ឌិត ដើម្បីចុះមូលដ្ឋានក្តាប់នូវបញ្ហាផ្សេងៗ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន។ នេះបើតាមការឲ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា […]

នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវចាត់វិធានការអ្នកកាសែតមួយចំនួនដែលគៀបស៊ីគេ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រាប់ទៅឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសីលធម៌ បំផ្លាយដល់អ្នកសារព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ សម្តេចបានបញ្ជាក់ថា ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណចោល និងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ​សម្តេចព្រះព្រហ្មរតនមុនី ពិន សែម”​ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ កក្កដា […]

5
Promotion