ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។
Category: សង្គម
ទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកប ដោយចីរភាពនិងបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ថ្លែងក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី […]
ផ្លូវជាតិលេខ ៧១សេ ភ្ជាប់ត្បូងឃ្មុំនិងកំពង់ចាម សាងសង់រួចរាល់១០០ភាគរយ
ផ្លូវជាតិលេខ ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០ភាគរយហើយ។
មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកធាក់ស៊ីក្លូជិត ៣០០នាក់ នៅភ្នំពេញ
នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំផ្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពអាកាស២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។
កម្ពុជា ស្វាគមន៍ការចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តអយុធ្យារបស់ថៃ
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ និងដំណើរទស្សនកិច្ចទៅខេត្តអយុធ្យា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជាាបានទទួលសំណូមពរពីអភិបាលខេត្តអយុធ្យា ក្នុងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តអយុធ្យាជាមួយខេត្តណាមួយរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះសំណូមពរនេះ និងបានជម្រាបជូនទៅភាគីថៃថា នឹងពាំនាំសំណូមពរនេះជូនរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ័រ មៈថា […]
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ឲ្យនាវាចរណ៍ដែលបើកកាត់ការដ្ឋានស្ពានឆ្លងទន្លេបាសាក់ ត្រូវបង្កើនការប្រុងប្រយ័ត្ន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា ដើម្បីជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ដោយសារក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋាន គឺផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការបណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាថ្ងៃទី១២ កក្កដានេះ។
នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យជនរួមជាតិទាំងអស់ចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»
ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១២ ខែកក្កដានេះ អំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”នាល្ងាចថ្ងៃទី១១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ […]
