សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art។ នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ […]
Category: សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករជូនដល់តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធិភូមិភាគទី៥
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត ។
អ្នកនាំពាក្យ៖ ការពិតពីសភាពការណ៍សន្តិសុខនៅកម្ពុជា ផ្ទុយស្រឡះពីការដាក់ចំណាត់ថ្នាក់ក្នុងចេតនាទុច្ចរិតដដែលៗ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ ស្ដីពី «ការពិត» នៃសភាពការណ៍សន្តិសុខនៅកម្ពុជា ផ្ទុយស្រឡះពីរបាយការណ៍បង្កប់របៀបវារៈ «អគតិ!» ដដែលៗ។ ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ លោក ទូច សុឃៈ បានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតផ្សេងៗ ចំពោះកម្ពុជា។ លោកទូច សុឃៈ បានអះអាងថា […]
ឯកឧត្តម ស សុខា ដាស់តឿនអ្នកជាដាច់ពីគ្រឿងញៀន ដាច់ខាតមិនត្រូវវិលទៅរកផ្លូវចាស់
ខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទា បានជាដាច់ស្រឡះពីគ្រឿងញៀនដោយមានទាំងជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះដែលធ្លាក់ក្នុងអន្លង់កម្មនៃគ្រឿងញៀន ហើយជោគជ័យនេះក៏ជាមហាអំណរសាទររកអ្វីប្រៀបផ្ទឹមពុំបានដែរ សម្រាប់លោកឪពុក អ្នកម្ដាយ ប្ដីឬប្រពន្ធ កូន និងបណ្ដាញាតិទាំងឡាយ។ សម្រាប់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាំងជោគជ័យ និងអំណរសាទរនេះ សុទ្ធតែត្រូវការជាចាំបាច់នូវសេចក្ដីប្រុងប្រយ័ត្នរបស់សាមីជន ដាច់ខាតមិនត្រូវវិលត្រឡប់ទៅរកផ្លូវចាស់ រួមទាំងមិត្តដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន […]
ក្រសួងការងារបញ្ជាក់ទៅកាន់វិទ្យាស្ថាន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួង
សម្តេចនាយករដ្ឋមន្ត្រី ណែនាំឲ្យគិតគូរផ្តល់គោលការណ៍ឧបត្ថម្ភដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះនិងទារកនៅតាមមន្ទីឃុំឃាំង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យគិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភ និងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង ដើម្បីទទួលបានការគាំពារសមស្រប ប្រកបដោយទឹកចិត្តមនុស្សធម៌ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពគ្រូ ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពអប់រំនៅតាមសាលាគរុកោសល្យ ជាកិច្ចការសំខាន់ណាស់ ដើម្បីធានាដល់គុណភាពអប់រំសិស្សបន្ត។ សម្តេចបានថ្លែងថា សមត្ថភាពរបស់មនុស្ស ជាកត្តាកំណត់សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេស។ ទាល់តែមនុស្សខ្លាំង ទើបការអភិវឌ្ឍខ្លាំង។ ដូច្នេះ គុណភាពគ្រូ ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅថ្ងៃទី៤ ខែកក្កដា នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា […]
ទូតចិនថ្មី នឹងមកដល់កម្ពុជានៅថ្ងៃទី៥ កក្កដា ស្អែកនេះ
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើឱ្យអ្នកធ្វើសកម្មភាពបរិស្ថានទាំងអស់ មុនធ្វើអ្វីៗត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើដល់អ្នកធ្វើសកម្មភាពបរិស្ថានទាំងអស់ មុនធ្វើអ្វីៗ គប្បីណាពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការជះឥទ្ធិពលមិនល្អដល់អ្នកដទៃ និងដល់សង្គមជាតិទាំងមូល។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ក្នុងឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្តញសង្គមផ្លូវការក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងស្វាគមន៍ចំពោះសកម្មភាពបរិស្ថានទាំងឡាយណា ដែលចូលរួម គិតគូរដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអ្នកធ្វើសកម្មភាពទាំងអស់នោះ ត្រូវមានជំនាញពិតប្រាកដ ចៀសវាងនាំឱ្យមានការយល់ច្រឡំ ដែលបណ្តាលឱ្យខាតបង់ប្រយោជន៍របស់បុគ្គលដែលជាអ្នបានធ្វើនោះ […]
នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យនគរបាលចរាចរណ៍បញ្ឈប់ការពួនស្ទាក់ នៅពេលរឹតបន្ដឹងច្បាប់ចរាចរណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព នៃការពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។
