នាយករដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មដើរមើលទីផ្សារ និងជួយបច្ចេកទេសដល់ពលរដ្ឋ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរពិនិត្យមើលទីផ្សារ និងជួយបច្ចេកទេសដល់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅតែបន្តដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តគាំទ្រផ្តល់ការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស នោះគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត ជាពិសេសដីស្រែជាលក្ខណៈគ្រួសារ។ សម្តេចធិបតីបានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យនិងព្យាបាលជំងឺជូនពលរ​ដ្ឋនៅខណ្ឌពោធិ៍សែនជ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី អរុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចាត់តាំងក្រុមជំនួយការ នាំយកសារលិខិតរំលែកមរណទុក្ខនិងថវិកា ជូនគ្រួសារសពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។

រឿង GPS៖ អ្នកនាំពាក្យពន្ធនាគារថា មានការវិភាគវែកញែកទាំងងងើល ដោយសារពួក MMO ទុច្ចរិតមួយចំនួន

លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បកស្រាយជុំវិញរឿងការបំពាក់ GPS លើអ្នកទោសដែលត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក នុត សវនា បានបញ្ជាក់ថា៖ “កងជើង GPS ដែលខ្ញុំលើកឡើងវាគ្រាន់តែជាឧបករណ៍ជំនួយក្នុងការតាមដានប៉ុណ្ណោះ ច្បាប់ក៏មានចែងពីការដាក់ឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌហើយ នៅតែលិខិតបទដ្ឋានស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ និងការទទួលដឹងឮពីមជ្ឈដ្ឋានពាក់ព័ន្ធប៉ុណ្ណោះដែលមិនទាន់គ្រប់ជ្រុងជ្រោយ។ ហេតុការណ៍មួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រធានសាលាដំបូងសម្រាប់ករណីក្រោយៗ ដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌយើងបច្ចុប្បន្នកំពុងអនុវត្តក្នុងដំណាក់កាលសាកល្បង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខ ចំពោះរមណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ប្រសាសន៍សម្ដេចតេជោ ក្នុងឱកាសប្រារព្ធមិទ្ទិញ​អបអរសាទរ​ខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា​មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រទេសមហាអំណាចស្តារពិភពលោកឡើងវិញហើយការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្រ្គាមមិនមែនជាដំណោះស្រាយល្អនោះឡើយ

ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ​និងប្រកបដោយការគំរាមគំហែមដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រទេសមហាអំណាចធ្វើការស្តារឡើងវិញដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាពពិភពលោក

សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលអះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីខ្លួនធ្វើស​កម្មភាព​ប្រឆាំង​កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចនិងឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

5
Promotion