សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ […]
Category: សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់អនុព័ន្ធយោធាបរទេសចំនួន ១២ប្រទេស ពីការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជាក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) សរុបចំនួន ១២ប្រទេស នៅនៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា […]
Online Scam! ជនបរទេសជាង ២០០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងអតីតកាស៊ីណូក្នុងខេត្តព្រះសីហនុ
ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ […]
អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តមកទទួលដំណោះស្រាយនិងបញ្ចប់ដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា!
ក្រោយពិធីបុណ្យអុំទូកចប់ នៅប៉ុន្មានថ្ងៃនេះអតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗ ជាមួយស្នាមញញឹមដោយឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារដែលបានមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាថ្មីម្តងទៀត បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
ប្រមុខការទូតកម្ពុជា ប្រាប់អង្គទូតបរទេសពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្ដេជ្ញាចិត្ត និងការធ្វើការជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា […]
ក្រសួងរៀបចំដែនដី ប្រកាសឲ្យអតិថិជន ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% របស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសឲ្យអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% ជាពិសេសអតិថិជន ដែលមានឈ្មោះក្នុងបញ្ជីចំនួន៤៦១ របស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថាក្រសួងនឹងបន្តទទួលពាក្យ ស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជននៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការ ក្រសួងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ […]
ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន មិនត្រូវតាំងខ្លួនជាចៅក្រម តុលាការ ឬសមត្ថកិច្ចជាដាច់ខាត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយអ្នកសារ ព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ ដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ជំនួបសំណេះសំណាលនេះបានធ្វើឡើងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា៖ «នៅពេលយើងកាន់ក្បាលមេក្រូនិយាយ គឺត្រូវតែឈរនៅលើមូលដ្ឋាននៃការពិត និងប្រភពច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងពីការនិយាយព័ត៌មានដែលអត់ទាន់ពិតផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ […]
អតិថិជនបុរី ឡេង ណាវ៉ាត្រា 6A មួយចំនួនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា
បន្ទាប់ពីបុរី ឡេង ណាវ៉ាត្រា 6A ដាក់ដំណោះស្រាយជាកញ្ចប់ អតិថិជនមួយចំនួនបានចាប់ផ្តើមមកទទួលយកដំណោះស្រាយពីបុរីជាបណ្តើរៗហើយប្រកបដោយស្នាមញញឹមឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។ នេះបើយោងបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពអតិថិជនភ្ជាប់ជាមួយខ្លឹមសារនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញសកម្មភាពអតិថិជនមកទទួលដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹមនឹងឈ្នះឈ្នះទាំងអស់គ្នា។ ដោយបញ្ជាក់ថាបុរីឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយគ្នានេះ បុរី សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អាជ្ញាធរជាតិអប្សរា ទល់ទ្រនិងអភិរក្សប្រាសាទបក្សីចាំក្រុងដែលប្រឈមហានិភ័យខ្ពស់
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញបាននិងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទ បក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។ ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុង លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍ ឱ្យមានក្រុមការងារទល់ទ្រអភិរក្សជាបន្ទាន់។ លោក ពុទ្ធ សុទ្ធ បន្ថែមថា […]
រយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន ទប់ស្កាត់ការបំពុលបរិស្ថាន ដោយសំណល់រាវពីសហគ្រាសនិងរោងចក្រ បានចំនួនជិត១៦លានម៉ែត្រគូប
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ២លានម៉ែត្រគូប។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់សខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
