ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ វិច្ឆិកា កម្ពុជា អាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំង ដោយសារឥទ្ធិពលពីព្យុះកាលម៉េហ្គី និងហ្វូងវង់

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងកម្ពុជា បានឃើញថាសម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ហ្វុងវង់ (Fung-wong)T2526 និងជាមួយ ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូង ដែលបានវិវត្តទៅជាព្យុះសង្ឃរា ធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា […]

រដ្ឋមន្រ្តីសុខាភិបាល៖ ទោះនៅលេីកោះឆ្ងាយដាច់ស្រយាលក្តី សេវាសុខាភិបាលត្រូវតែប្រកបដោយគុណភាពសម្រាប់ប្រជាជនគ្រប់រូប

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ទោះនៅដែនកោះឆ្ងាយក្តី ក៏ប្រជាជនយើងគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាព និងស្មារតីមនុស្សធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរ ដេីម្បីកសាងស្នាមញញឹមជូនប្រជាពលរដ្ឋ អោយក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លា និងការលះបង់ខ្ពស់របស់សហភាតរៈសុខាភិបាលយេីង។» ការលើកឡើងបែបនេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទីបីនាឱកាសព្រះរាជបុណ្យអុំទូក បានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបានសង្កេតឃើញថា៖ បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ, […]

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា នាំសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈក្រុមហ៊ុន និងបណ្តាញផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីៗ

ឯកឧត្តម ហួត ហាក់ និងគណៈប្រតិភូក្រសួងទេសចរណ៍ បានអញ្ជើញទៅក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ និងមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាជាតិ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំឡុងពេលស្នាក់នៅក្រៅប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយក្រុមហ៊ុនទេសចរណ៍ អ្នកវិនិយោគ និងបណ្តាញផ្សព្វផ្សាយទេសចរណ៍ល្បីៗ ដើម្បីបង្ហាញពីនាំសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសបំពេញទស្សនកិច្ចដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ […]

សំខាន់ៗកូនខ្មែរត្រូវដឹង! ២២ឆ្នាំហើយ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ជាសម្បត្តិតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ 

នៅថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ២២ឆ្នាំហើយ ដែលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានរចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ  (៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៥)។ មិនខុសពីឆ្នាំមុនៗដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទចំពោះការចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបានគូសបញ្ជាក់ថាកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។ តើកូនខ្មែរគ្រប់ៗរូប […]

កម្ពុជានិងថៃ នឹងកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់​ជំហានទី២ នៅថ្ងៃទី៨ វិច្ឆិកា ស្អែកនេះ

អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែក​នេះ កម្ពុជានិងថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណេត ផ្តល់ជាអនុសាសន៍៨ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា

តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន៨ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទនិងធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ។ អនុសាសន៍ និងគំនិតផ្តួចផ្តើមទាំង៨ចំណុចនោះរួមមាន៖ ទី១-បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទតាមរយៈ យន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ […]

កម្ពុជា-អាមេរិក បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅលើវិស័យវិនិយោគ និងពាណិជ្ជកម្ម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, ។ ក្នុងឱកាសនៃជំនួប,សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង […]

ទិវាជាតិអាហារូបត្ថម្ភ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន និងហាមឃាត់ការទទួលទាន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។ ការណែនាំនេះ បានធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥ នៅថ្ងៃទី០៣ ខែវិច្ឆិកា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ […]

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម ប្រកាសនៅថ្ងៃទី៣ ខែវិច្ឆិកានេះថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ ឯកឧ្តមតបានបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ […]

គណៈកម្មាធិ​ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោក អំពាវនាវ​១០ចំណុច ដើម្បី​ទប់ស្កាត់គ្រោះថ្នាក់ចរាច​រណ៍នៅថ្ងៃបុណ្យអុំទូក

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ យកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការចំនូន១០ចំណុច។ វិធានការចំនូន១០ចំណុចនោះរួមមាន៖ ១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។៣៖ មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន […]

5
Promotion