បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ប្រកាសថា ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. នឹងចុះស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិត ហើយមិនចុះបញ្ជីជាមួយ ប.ស.ស.។ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. កាលពីនៅថ្ងៃទី១៨ ខែធ្នូថា ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ […]
Category: សង្គម
កាន់តួនាទីរងខណ្ឌជាច្រើន លោក សេង គន្ធ ទម្រាំរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌមានជ័យ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី សម្រេចតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការចាកចេញរបស់លោក ហែម ដារិទ្ធិ ឡើងកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ ដែលទើបប្រកាសផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មុនទទួលតែងតាំងជាអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ កំពុងកាន់មុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ លោកធ្លាប់ទទួលតួនាទីជាអភិបាលរងខណ្ឌជាច្រើនដូចជា៖ […]
ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤
ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានសម្រេច៦០ភាគរយហើយ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា […]
ហៅមកអប់រំ! មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ប្រើពាក្យសម្ដី កាយវិការមិនសមរម្យជាមួយពលរដ្ឋ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការបង្ហោះវិដេអូមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើស្រាវជ្រាវករណីនេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា តាមពិតជាក់ស្តែងមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលគាត់សម្រាកពីការសម្រួល និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏មកទិញទឹកអំពៅញុំ ក៏ជួបជាមួយអ្នកបើកបរម៉ូតូ២នាក់ (ស្រីប្រុស) ធ្វើការថតគាត់ទាំងដែលគាត់មិនមានកាន់វិទ្យុទាក់ទង (អាយឌី) បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ហើយគាត់ក៏សួរទៅអ្នកបើកបរម៉ូតូហេតុអីបានជាថតគាត់ […]
លោក Nall Dariddh ខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេសSandhurst
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អបអរសាទរដល់នាយទាហាន Nall ដែលបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក
កម្លាំងសមត្ថកិច្ចចុះរុះរើ និងវាយរបងថ្មដែលសង់រំលោភលើប្រឡាយបឹងត្របែក
សាលាខណ្ឌចំការមន បានចុះធ្វេីវិធានការរដ្ឋបាលដាក់គ្រឿងចក្រចុះរុះរើ និងវាយរបងថ្ម រឹងមាំ ដែលសង់រំលោភលើប្រឡាយបឹងត្របែក (បឹងធំ) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើសារលិខិតរបស់ជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានអនុវត្តនូវការសម្រេចដ៏របស់សម្តេចតេជោ ហ៊ុន សែន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យរៀបចំឥណទានឡើងវិញដើម្បីជួយវិស័យទេសចរណ៍
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ វីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់ ពិនិត្យរៀបចំឥណទានឡើងវិញដើម្បីធ្វើយ៉ាងណាងជួយដល់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ
បែកធ្លាយទារលុយ ២០០ដុល្លារពីជនរងគ្រោះ នាយរងផ្នែកសន្តិសុខស្រុកពញាឮម្នាក់ ត្រូវស្នងការខេត្តកណ្តាលផ្អាកការងារ
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ននាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ម្នាក់ ក្រោយបែកធ្លាយរឿងទារប្រាក់ចំនួន២០០ដុល្លារពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស
ក្នុងនាមជាខ្មែរ! និស្សិត រ៉ិន សុធីប មោទនភាពចំពោះបេសកកម្មដ៏ជោគជ័យរបស់សម្តេចធិបតី នៅជប៉ុន
វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅប្រទេសជប៉ុន ជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនាមជាប្រជាជនខ្មែរ និស្សិត រ៉ិន សុធីប បានចេញវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីសម្ដែងនូវការអបអរសាទរចំពោះដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ និស្សិតរូបនេះ បានបង្ហាញមោទនភាព ចំពោះបេសកកម្មសម្តេចធិបតី នៅជប៉ុន ដោយបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ថ្វីត្បិតជាដំណេីរទស្សនកិច្ចរយ:ពេលខ្លី តែសម្តេចធិបតីបានចំណាយពេលវេលាយ៉ាងច្រេីន ជាមួយថ្នាក់ដឹកនាំ […]
