ជនភៀសសឹកខេត្តព្រះវិហារជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧៥០គ្រួសារ ស្មើ ៥,៧៣២នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេល

ជនភៀសសឹកក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ គោលដៅជំរំវត្តពោធិ៍ ៥០០០ដើម បន្តទទួលម្ហូបអាហារចំនួន ២ពេលប្រចាំថ្ងៃដែលផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។

ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តចាត់ចែងក្រុមការងារសហព័ន្ធចម្អិនម្ហូបជូនជនភៀសសឹក ២គោលដៅ គឺជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៧៥០គ្រួសារ ស្មើ ៥,៧៣២នាក់។

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូមរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕