ឯកឧត្តម សេង ឌីណា៖ មិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ

ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា មិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចានវីរៈគុល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានស្នើការធ្វើប្រជាមតិក្នុងស្រុកថៃ ដើម្បីចង់លុបចោលអនុស្សរណៈ MOU ឆ្នាំ២០០០ ដែលថៃនិងកម្ពុជា បានចុះហត្ថលេខា។ តបទៅនឹងចំណុចនេះ ឯកឧត្តម […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តអំចិនម្ហូបឲ្យជនភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ១,៩១៦គ្រួសារ

បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅក្នុងជំរំវត្តពោធិ៍ ៥០០០ដើម បន្តទទួលបានការផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផេក៖ យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បេសកកម្មចំអិនម្ហូបអាហារចំនួន ២ពេលដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជា​មួយ​​ចិន ដើម្បីសម្រេចគោលដៅ​កិច្ចសហ​ប្រតិបត្តិការត្បូងពេជ្រ

តាមរយៈសារលិខិតអបអរសាទរ ជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី ចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ បើតាមសម្តេច ក្នុងស្មារតីនេះ កម្ពុជា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច […]

សម្តេច ឃួន សុដារី ប្រាប់ទូតបារាំងពីការដិសេធរបស់ភាគីថៃ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម និងរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត

នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។  សម្តេចរដ្ឋសភាធិបតី ឃួន សុដារី […]

លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ផ្តល់សម្ភារៈមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប​ សម្រាប់ចែកជូនដល់ពលរដ្ឋភៀសសឹក

កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអម បានផ្តល់មុងចំនួន ៦០ការ៉ុង ស្មើ ៣ពាន់មុង ទឹកស៊ីអ៉ីវ​ ៥០កេស និង ទឹកត្រី ៧៥យួរជូនដល់រដ្ឋបាលខេត្តសៀមរាប ដេីម្បីត្រៀមបំរុងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប។ […]

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ព័ត៌មានមិនពិតលេចចេញច្រើន ធ្វើឲ្យប៉ះពាល់ដល់ការទទួលបានព័ត៌មានពាក់ព័ន្ធនឹងបរិស្ថានប្រកបដោយសុវត្ថិភាព និងគុណភាព

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានមិនពិតបានលេចចេញកាន់តែខ្លាំងឡើង ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការទទួលបានព័ត៌មានពាក់ព័ន្ធនឹងបរិស្ថានប្រកបដោយសុវត្ថិភាព និងគុណភាព។ ការគូសបញ្ជាក់របស់ឯកឧត្តមបែបនេះ បានធ្វើឡើងដោយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 […]

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% ឆ្នាំ២០២៥ ពី ៦.២% មក ៥.០% ឆ្នាំ២០២៦

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.១% មក៤.៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦.២% មក ៥.០% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ បើតាម ADB ក៏មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។  យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយពេលថ្មីៗនេះ […]

ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ១,៨៣២គ្រួសារ ស្មើ ៦,៣៨២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹកនៅជំរំវត្តជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ១,៨៣២គ្រួសារ ស្មើ ៦,៣៨២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាពោធិ៍ ៥០០០ដើម ចំនួន ១,៨៣២គ្រួសារ ស្មើ ៦,៣៨២នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូប ២ ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ […]

ឯកឧត្តម អ៊ុំ រាត្រី តវ៉ាប្រឆាំងដាច់អហង្ការករណីខេត្តស្រះកែវលើកបដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជា

លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅកាន់ អភិបាលខេត្តស្រះកែវ ប្រទេសថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី២៨ ខែកញ្ញា ឯកឧត្តម អ៊ុំ រាត្រី បានប្រកាសតវ៉ាប្រឆាំងដាច់ខាតអហង្ការចំពោះសកម្មភាពដដែលនៃការលើកបដាតរបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផល​ក្នុងភូមិជោគជ័យ […]

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបឲ្យជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧៤៧គ្រួសារ ស្មើ ៦,១០៦នាក់

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តបេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារដែលជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែន ស្ថិតនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧៤៧គ្រួសារ ស្មើ ៦,១០៦នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូប ២ ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]

5
Promotion