ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd និង ក្រុមហ៊ុន Nongde Agricultural Developm ent Co., Ltd បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារក្នុងរយៈពេល ២ឆ្នាំខាងមុខ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ […]
Category: សង្គម
ព្រះមហាក្សត្រខ្មែរ៖ ទំនាក់ទំនងចិន-កម្ពុជា បានវិឌ្ឍនទៅជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាសព្វព្រះរាជហឫទ័យទទួលកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មានចិន People’s Daily ដោយព្រះអង្គមានព្រះរាជបន្ទូលថា ទំនាក់ទំនងរវាងចិន-កម្ពុជា បានវិឌ្ឍនទៅជាសហគមន៍វាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី គឺជានិមិត្តរូបនៃទំនុកចិត្តនិងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។ ព្រះអង្គមានព្រះរាជបន្ទូលថា ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី ៨០ នៃជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ ប្រជាជនចិន ជាមួយនឹងការលះបង់ប្រជាជាតិដ៏ធំធេង បានទ្រទ្រង់សមរភូមិសំខាន់នៅទិសបូព៌ាចំពោះសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក បានរួមចំណែកដ៏សំខាន់ដើម្បីយកជ័យជម្នះប្រឆាំងនឹងហ្វាស៊ីស ទទួលបានការចងចាំជារៀងរហូត។ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដោយសន្តិវិធី បន្ទាប់ពីសង្គ្រាម ដោយផ្អែកលើគោលបំណងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ […]
អភិបាលខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ សូមធ្វើជាគម្រូល្អ និងត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ
បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ។ ក្នុងឱកាសចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ឯកឧត្តម […]
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៤៥%ហើយ
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យផ្ទាល់គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា។ លោក ផន រឹម អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា គិតត្រឹមដើមខែកញ្ញានេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន៤៥%ហើយ មានន័យការអនុវត្តគម្រោងលឿនជាងផែនការ៤,១១% ។ លោកថា រយៈពេលសាងសង់តាមផែនការមានរយៈពេល៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខនេះ។ ក្នុងឱកាសចុះពិនិត្យផ្ទាល់គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា រដ្ឋមន្ត្រី ប៉េង […]
មីនចាស់មិនទាន់អស់! កម្ពុជា ត្រៀមបោសសម្អាតយុទ្ធភណ្ឌមិនទានផ្ទុះថ្មីដែលយោធាថៃបានទម្លាក់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការ និងធ្វើការរាយការណ៍នូវតម្រូវការជាក់ស្តែង នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់យោធាថៃ ដើម្បីសិក្សាវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងក្នុង កិច្ចប្រជុំបូកសរុបផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ និងការរៀបចំផែនការសកម្មភាពសម្រាប់ធ្វើការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ។ ក្នុងជម្លោះប្រដាប់អាវុធកន្លងទៅនេះ ខេត្តឧត្តរមានជ័យ […]
កម្ពុជា គ្រោងទិញយន្តហោះ ២០គ្រឿងពីប្រទេសចិន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមលោក Wang Wenbin […]
ជិះឥតគិតថ្លៃ! សម្តេចបវរធិបតី ឲ្យរៀបចំរថយន្តក្រុង ៥៩៧គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់គោលការណ៍ឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ តាមការបញ្ជាក់ទំព័រហ្វេសប៊ុកនាថ្ងៃទី១១ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖ […]
ជនភៀសសឹកក្នុងខេត្តព្រះវិហារ ចំនួន ២,៥៣៦គ្រួសារបន្តទទួលបានការផ្គត់ផ្គង់ម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារនៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៤ គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៥៣៦គ្រួសារ ស្មើ ៨,១៩០នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]
គណៈប្រតិភូចិន កោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាននិងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន
គណៈប្រតិភូនៃរដ្ឋបាលខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។ ស្របគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណានដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ […]
ក្រសួងការពារជាតិកម្ពុជា សម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) […]
