ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃ២៩ ខែកក្កដានេះថា៖ «កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ »។ ឯកឧត្តមទៀ សីហា រៀបរាប់ថា យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។ ឯកឧត្តម បាមលើកឡើងថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា […]
Category: សង្គម
នៅថ្ងៃទី២៩កក្កដា សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹក ៩គោលដៅជាង ៥ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៩ ខែកក្កដានេះ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនគ្រប់គោលដៅទាំង ៩ទីតាំង គឺនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិក្តៅក្នុងនោះទិសឧត្តរមានជ័យមាន ៦គោលដៅ និងទិសព្រះវិហារ ៣គោលដៅសរុបជាង ៥ម៉ឺននាក់។ បេសកកម្មផ្គត់ផ្គង់ការហូបចុកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជា ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម […]
លោកឧកញ៉ា ឡេង និមល តំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧកញ៉ា ឡេង និមល តំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត»
សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានសរសេររៀបរាប់ថា៖ «សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ […]
ចុះសមរភូមិផ្ទាល់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម, ឯកឧត្តម មាន ចាន់យ៉ាដា បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកទាំង ៦គោលដៅជាង ៣ម៉ឺននាក់ខេត្តឧត្តរមានជ័យ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តឧត្តរមានជ័យជាង ៥ពាន់គ្រួសារ ជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។ បន្ទាប់ពីផ្គត់ផ្គង់គ្រាន់ទិសឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ អ្នកឧកញ៉ា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ ៣ចំណុច ក្រោយជំនួបចរចាលើបទឈប់បាញ់រវាងកម្ពុជា-ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។សម្តេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ទន្ទឹមនេះ សម្តេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
សរុបជាង ៥ម៉ឺននាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ផ្គត់ផ្គង់ខេត្តឧត្តរមានជ័យ ៦គោលដៅ កំពុងឆ្ពោះទៅខេត្តព្រះវិហារ ៣គោលដៅបន្ថែមទៀត ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តឧត្តរមានជ័យជាង ៥ពាន់គ្រួសារ ជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។ នៅថ្ងៃចន្ទនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]
ឯកឧត្តម ស សុខា ផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ។ តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖ មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បង្ហាញការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខសោក និងក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ។ នេះបើតាមការផ្សាយរបស់អង្គស្នងការនគរបាលជាតិនាថ្ងៃទី២៨ ខែកក្កដា នេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា៖«ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត»។ ដោយឡែក ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ […]
សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលខេត្តឧត្តរមានជ័យ
ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបន្តរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ដែលគេចចេញពីតំបន់សមរភូមិក្តៅដោយកងទាហានឈ្លានពានថៃ។ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
