ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបន្តរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ដែលគេចចេញពីតំបន់សមរភូមិក្តៅដោយកងទាហានឈ្លានពានថៃ។ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
Category: សង្គម
ពេញមួយជីវិតរបស់សម្តេចតេជោ ហ៊ុន សែន មិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ
ពេលកងទ័ពកម្ពុជានៅឈរជើងយ៉ាងរឹងមាំ តស៊ូ ប្តូរជីវិត មិនញញើតនឹងការឈ្លានពានរបស់សត្រូវថៃឡើយដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន សម្តេចតេជោចេញសារដ៏មានអត្ថន័យជូនជនរួមជាតិកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដាម្សិលមិញ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងសភាពការប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ពេញមួយជិវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ។ សូមជម្រាបជូនថាកន្លងមកក្នុងពេលជួបជាមួយកងទ័ពមុខ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត […]
ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម, ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ មានជាង ៥ពាន់គ្រួសារដែលគេចពីតំបន់កងទ័ពថៃបើកការវាយប្រហារឈ្លានពានក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ដើម្បីចាត់ចែងការងារឲ្យមានប្រសិទ្ធភាព និងល្អប្រសើរ […]
ប្រជាពលរដ្ឋភៀសសឹកតំបន់ស្រុកត្រពាំងប្រាសាទចំនួន ៥៧១គ្រួសារ ជាង ២ពាន់នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ បាននឹងកំពុងបន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ចំនួន ៥៧១គ្រួសារ មានពលរដ្ឋជាង ២ពាន់នាក់។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំចំណីរអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ខណៈអាជ្ញាធរខេត្តបានរៀបចំផ្គត់ផ្គង់អគ្គិសនី ទឹក តង់ជាដើម។ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានទាំងចាស់ជរា […]
ការវិលត្រឡប់ទ្រង់ទ្រាយធំ! កម្លាំងនគរបាលអន្តោប្រវេសន៍ត្រៀមទទួលពលករខ្មែរប្រមាណ១៣ម៉ឺននាក់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង
កម្លាំងនគរបាលអន្តោប្រវេសន៍ បានត្រៀមទទួលពលករកម្ពុជា ដែលប្រទេសថៃត្រៀមនឹងបញ្ជូនមកវិញប្រមាណ១៣ម៉ឺននាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ជាប់នឹងព្រំដែនថៃ (ឡែម) នាថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នដែលពាក់ព៏ន្ធក៏បានរួមសហការគ្នា និងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា។ ព្រមទាំងសម្របសម្រួល សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូន ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។ ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមនូវស្បៀងអាហារ […]
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅតំបន់វត្តភ្នំដី ៨០គ្រួសារ ស្រុកចុងកាល់
ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ បាននឹងកំពុងបន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅតំបន់វត្តភ្នំដី ចំនួន ៨០គ្រួសារ ស្ថិតភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំចំណីរអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ខណៈអាជ្ញាធរខេត្តបានរៀបចំផ្គត់ផ្គង់អគ្គិសនី ទឹក តង់ជាដើម។ […]
ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់ទូទាំងខេត្តឧត្តរមានជ័យ
នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននិងកំពុងបន្តមមាញឹករៀបចំដាំបាយ ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់នៅទូទាំងខេត្តឧត្តរមានជ័យដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិខ្មែរ។ បេសកកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន […]
Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
កុមារី Jasmine បានចេញសារជាភាសាអង់គ្លេស និងភាសាចិន ទាំងយប់នៅម៉ោងជាង ១រំលងអាទ្រាធចូលថ្ងៃទី២៧ ខែកក្កដានេះ បង្ហាញពីការសារដ៏រីករាយដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរសព្ទ។ នៅក្នុងវីដេអូសារនោះ Jasmine ជាកូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជំរាបសួរទៅកាន់ឯកឧត្តមប្រធានាធិបតី Donald J. Trump ដោយបញ្ជាក់នាងជា កូន ខ្មែរ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់
នៅថ្ងៃសៅរ៍ ទី២៦ខែកក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមចាត់ចែងដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចម្អិនម្ហូបអាហាររៀបចំផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកគោលដៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមាន ២០៧៩គ្រួសារ ជម្លៀសពីកន្លែងកំពុងមានជម្លោះដែលទាហានថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ ក្រោយក្រុមការងារដាំបាយ និងចម្អិនម្ហូបឆ្អិនរួចរាល់មក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំដួសជូនដោយផ្ទាល់ដៃតែម្តង បង្ហាញពីការសាមគ្គីភាពគ្នាជាធ្លុងមួយ […]
ឯកឧត្តម នេត្រ ភក្រ្តា៖ កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក ស្រែកថាខ្លួនជាជនរងគ្រោះគ្មានការអៀនខ្មាស
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៦ ខែកក្កដានេះថា៖«ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ»។ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា ប្រព័ន្ធផ្សព្វផ្សាយថៃបានគុបគិតជាមួយរដ្ឋាភិបាលនិងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជា ដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។ ក្រៅពីនេះ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។ លើសពីនេះ ការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃនេះ បានរៀបចំផែនការគិតទុកជាមុន។ […]
