ប្រជាពលរដ្ឋភៀសសឹកតំបន់ស្រុកត្រពាំងប្រាសាទចំនួន ៥៧១គ្រួសារ ជាង ២ពាន់នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ បាននឹងកំពុងបន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ចំនួន ៥៧១គ្រួសារ មានពលរដ្ឋជាង ២ពាន់នាក់។

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំចំណីរអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ខណៈអាជ្ញាធរខេត្តបានរៀបចំផ្គត់ផ្គង់អគ្គិសនី ទឹក តង់ជាដើម។

មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះផងដែរនោះ បានភៀសសឹកទៅកាន់ទីសុវត្ថិភាពខេត្តឧត្តរមានជ័យ។ ក្នុងបេសកម្មនេះក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់នៅទូទាំងខេត្តឧត្តរមានជ័យដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិខ្មែរ។

បេសកកម្មរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ៕