មិនទាន់អស់ចំហាយល្បីរូប Pre Wedding  ផង មើលធៀបការ ទេព បូព្រឹក្ស និងលោក ជី ដេវីត ពិតជាប្លែកពីគេមែន !

ថារូបថត Pre Wedding របសតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ប្លែកផ្ទុះខ្លាំងមិនទាន់អស់ចំហាយផង ដោយឡែកងាកមកមើលធៀបការរបស់អ្នកទាំងពីរវិញ កាន់តែពិសេសលើសពីអ្វីទាំងអស់ ។ 

មង្គលការតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ត្រូវបានមហាជនជាច្រើនគិតថា ជាមង្គលការធំនិងល្អដាច់គេប្រចាំឆ្នាំ២០២៥និងចំណាយអស់ប្រាក់ ដោយសារតែអ្នកទាំងពីរបានជ្រើសរើសការថតរូបដែលមានលក្ខណៈខុសប្លែកពីគេ ជាពិសេស ធៀបការក៏ស្ទើរតែគ្មានអ្នកធ្វើដូច ដោយក្នុងធៀបការ បានរំលេចនូវរូបប្រសាទអង្គរវត្ត រួមជាមួយការរចនាម៉ូដប្លែកៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ ។ 

បើតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបប្រាប់ថា មង្គលការ ទេព បូព្រឹក្ស និងលោក ជី ដេវីត មានរៀបចំកម្មវិធីពិសេសៗជាច្រើន ទាំងការរៀបចំ ក៏ដូចជាឈុតមង្គលការអ្នកទាំងពីរគឺថ្មីទាំងអស់ ។ មង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត នឹងប្រព្រឹត្តិទៅតាមប្រពៃណីខ្មែរនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៥ នៅ ដឹព្រេមៀ សែនសុខ ។ 

មុននឹងសម្រេចចិត្តដឹកដៃគ្នាចូលរោងការនេះ ទេព បូព្រឹក្ស និងលោក ជី ដេវីត បានប្រឹងប្រែងរកលុយរួមគ្នាអស់ពេលជាច្រើនឆ្នាំ មិនថា ដីធ្លី ផ្ទះសំបែង រថយន្តទំនើបៗ និងទ្រព្យសម្បត្តិ គឺអ្នកទាំងពីរបានសន្សំបានគ្រប់គ្រាន់ហើយ ហើយក៏ដល់ពេលដែលលោក ជី ដេវីត ផ្តល់កិត្តិយសដ៏សមរម្យដល់ ទេព បូព្រឹក្ស ទៅតាមប្រពៃណីខ្មែរ ៕