ស្ងាត់ៗតារាស្រី ជី ឈីងលីង ចៅតារាកំប្លែងនាយ កុយ បង្ហាញពីរបួសស្នាមនិងភាពឈឺចាប់ដែលត្រូវសង្សារធ្វើបាប !

នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៥ នេះ កញ្ញា ជី ឈីងលីង ដែលត្រូវមហាជនស្គាល់ថាជា ចៅតារាកំប្លែងនាយ កុយ បានបង្ហោះរូបភាពដែលមានរបួសស្នាម ជាមួយសារដ៏សែនឈឺចាប់ខណៈពេលដែលបែកបាក់ពីសង្សាររបស់ខ្លួន ។

ក្នុងសំណេរនោះកញ្ញា ជី ឈីងលីង បានរៀបរាប់ថា « សម្រាប់ខ្ញុំប៉ុណ្ណឹងក៏គ្រប់គ្រាន់សម្រាប់ការបញ្ចប់នៅទំនាកទំនងមួយនេះ ហើយក៏គ្មានថ្ងៃដែលខ្ញុំទៅយកសំរាមត្រឡប់មកចូលផ្ទះវិញដែរ ហើយក៏គ្មាអ្វីដែលខ្ញុំត្រូវស្ដាយស្រណោះដែរ ដែលខ្ញុំត្រូវបានបង់មនុស្សដែលមើលមិនឃើញពីតម្លៃខ្ញុំបែបនេះ ពីរមុនអាចនិងមកពីរខ្ញុំគេស្រលាញ់ខ្លាំងពេក ទើបតែងតែទ្រាំនូវទង្វើរដ៏សែនថោកទាបមួយនេះរហូតមកស្ទើរតែបាត់បង់ជីវិត បាត់បង់ទាំងភាពកក់ក្ដីសម្រាប់គ្រួសារ ល្មមភ្ញាក់ខ្លួនហើយថាកំពុងតែព្យាយាមអោយគេស្គាល់សណ្ដានអ្នកកាន់តែច្បាស់ហើយ គួរអោយសង្វែកខ្លួនអត់? កុំបាច់ខំអីទោះជានៅក្នុងលោកនេះសល់តែនាក់ម្នាក់ក៏ខ្ញុំអត់យកជីវិតរបស់ខ្ញុំទៅផ្ញើលើដៃមនុស្សដូចអ្នកទៀតដែរ​ ព្រោះខ្ញុំបានកាត់អ្នកចេញពីបេះដូងខ្ញុំតាំងពីរថ្ងៃដែលដឹងថាអ្នកព្យាយាមបំផ្លាញខ្ញុំគ្រប់វិធី សុំយាយប៉ុណ្ណឹងសិនចុះ ។ បញ្ជាក់ខ្ញុំអត់មានត្រូវជាអី ឬទាក់ទងជាមួយម្នាក់នេះទៀតទេ មករញ៉ៃរញ៉ៃជាមួយជីវិតខ្ញុំទៀត ព្រោះវាអត់តម្លៃសោះ យល់នៅប៉ុណ្ណឹងសំរាមទោះគេរើសយកមកលាងសំអាតម៉េចក៏វានៅតែមានក្លិនស្អុយរលួយដែរ ។ មុនខ្ញុំបើកចិត្តយកអ្នកថ្មី ខ្ញុំយំខ្ញុំឈឺស្ទើរតែគ្មានជីវិតរស់នៅបន្តរអ្នកនៅឯណា ? អ្នកកុំពុងអោបស្រី គេមកប្រាប់ខ្ញុំឃើញអ្នកទៅផ្ទះសំណាក់ជាមួយស្រី ផ្លូវចិត្តខ្ញុំខ្ទេចអស់ហើយខ្ញុំមិនផុសមិនបង្ហោះខ្ញុំខ្មាស់គេមនុស្សធ្លាប់ស្រលាញ់តែចុងក្រោយអ្នកមិនគិតដូចខ្ញុំ អ្នកចង់បំផ្លាញខ្ញុំ ទាំងខ្ញុំមិនខុស វាលើសពេកហើយ ហើយកុំយករឿងអតិតខ្ញុំមកយាយ ព្រោះវាគ្រាន់តែជារឿងអតិត ដឹងត្រឹមថាខ្ញុំអត់ចេះរស់នៅដោយសាមនុស្សប្រុសទេ វាថោក កុំព្យាយាមបង្ហាញចរឹកកាន់តែគួរអោសង្វែកអី ព្រោះអ្នកបំភ្លៃនិងកុហកគេបានតែអត់អាចកុហកខ្លួនឯងបានទេ ខ្ញុំសុំដើរចេញទាំងស្ងប់ស្ងាត់ ខ្ញុំចង់ប្រើជីវិតមួយដែរមានមនុស្សប្រុសម្នាក់ល្អដែលគេមើលឃើញពីរតម្លៃខ្ញុំច្បាស់ ហើយស្រលាញ់ខ្ញុំដោយទង្វើរ តែអ្នកមិនព្រមចប់ទេចឹងខ្ញុំមិនលាក់រឿងនឹងទៀតទេ នៅមានភាគតទៀតគ្រប់យ៉ាងគឺខ្ញុំអត់ចង់បង្ហាញទេតែអ្នកជាអ្នកបង្ខំខ្ញុំ ហើយខ្ញុំក៏អត់ចង់អោយមនុស្សដូចអ្នកទៅធ្វើរឿងចឹងទៀតដាក់មនុស្សស្រីដែលញេជ្រើសយកអ្នកចូលក្នុងជីវិតបន្ត » ។

គ្រាន់តែឃើញសារឈឺចាប់រួមជាមួយនិងស្នាមរបួសរបស់ ជី ឈីងលីង បែបនេះ ធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និងម្នាក់ៗបានផ្ញើសារឱ្យនាងរឹងមាំឡើង ៕