ស្ងាត់ពីការងារសម្តែងភាពយន្ត ស្រាប់តែតារាស្រី រចនា រ៉ាវ៉ាឌី លេចធ្លោខ្លាំងនៅក្នុងអាជីវកម្មរកស៊ីជំនួសវិញ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពីចំណាយថវិការប្រមាណខ្ទង់សែនដុល្លារបុកគ្រឹះសាងសងវីឡាមក ស្រាប់តែមានព័ត៌មានថា រចនា រ៉ាវ៉ាឌី គ្រោងនឹងរៀបការ បន្ទាប់ពីសង់ផ្ទះរួច ។

តារាសម្តែង រចនា រ៉ាវ៉ាឌី បានបុកគ្រឹះសាងសង់ផ្ទះវីឡារបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមកនេះ ដោយបានចំណាយថវិការរហូតដល់ទៅខ្ទង់សែនដុល្លារសម្រាប់ការសាងសង់វីឡាដ៏ធំនេះ ។ កញ្ញា រចនា រ៉ាវ៉ាឌី បាននិយាយថា នេះជាជំហានទីមួយនៃលទ្ធផលដែលខំប្រឹ និងព្យាយាមជំនះគ្រប់ឧបសគ្គជាបន្តទៀត ។
កញ្ញា រចនា រ៉ាវ៉ា ក៏បានរៀបរាប់ប្រាប់ផងដែរថា ការពិតដីដែលនាងកំពុងសាងសង់ផ្ទះនេះ គឺនាងបានទិញជាយូរមកហើយនៅម្តុំផ្លូវហាណូយ បើតាមគម្រោង ការសាងសង់នេះត្រូវចំណាយពេលវេលាប្រហែលជាង៦ខែទៅ ១ឆ្នាំទើបរួចរាល់ ។ អ្វីៗគឺកើតឡើងពីកម្លាំងញើសឈាមនាងទាំងអស់ ។
ជាមួយនិងការចំណាយថវិការសាងសង់វីឡាតម្លៃរាប់សែនដុល្លារនេះ រចនា រ៉ាវ៉ាឌី ក៏បានបញ្ជាក់ទៅកាន់មហាជនផងដែរថា អំពីរឿងថា នាងគ្រោងរៀបការនោះ ដោយនាងបញ្ជាក់ប្រាប់ថា នាងពុំទាន់មានគម្រោងរៀបការនៅពេលណាមួយច្បាស់លាស់ទេ អ្វីដែលសំខាន់សម្រាប់នាងនៅក្នុងពេលនេះ គឺនាងចង់ពង្រឹងការងាររកស៊ីឱ្យកាន់តែកាក់កប និងរឹងមាំសិន រឿងរៀបការគង់តែរៀប គ្រាន់តែមិនដឹងពេលណាមួយច្បាស់លាស ៕


