បន្ទាប់ពីស្ងប់ស្ងាត់រឿងគេទារបំណុលមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ បុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា ដែលជាម្ចាស់ជ័យលោភី Mister Cambodia 2024 បង្ហោះវិដេអូហាត់ប្រាណនិងស្និទ្ធស្នាលជាមួយ សាឡាត់ ស្រីឡាង យ៉ាងផ្អែមល្ហែមបំផុតនៅក្នុង TikTok ។

តាមរយៈវិដេអូដែលបុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា បានបង្ហោះនោះ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ហើយម្នាក់ៗគិតថា សាឡាត់ ស្រឡាង ចាប់ផ្តើមបង្ហាញពីទំនាក់ទំនង និងជីវិតឯកជនរបស់ខ្លួនជាមួយបុរសសង្ហាហ៊ឹម ថាវយ៉ាន់ណា ជាសាធារណៈហើយ ហើយអ្នកទាំងពីរអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ ពីព្រោះកន្លងមក សាឡាត់ ស្រីឡាង កម្រនិងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ភាគច្រើននាងធ្វើតែវិដេអូ ញុំាអាហារ ឬ វិដេអូ មើលថែប្អូនប្រុសរបស់ខ្លួនតែប៉ុណ្ណោះ ។
ចំណែក សាឡាត់ ស្រីឡាង វិញ មិនបានឆ្លើយតបអ្វីច្រើនទៅកាន់អ្នកគាំទ្រនោះ គឺនាងនៅតែបន្តសកម្មភាពស្និទ្ធស្នាល និងថតវិដេអូជាមួយលោក ហ៊ឹម ថាវយ៉ាន់ណា ជាធម្មតា ហើយក៏មិនខ្លាចក្នុងការរិះគន់ដែរ ។
គួរបញ្ជាក់ផងដែរថា សាឡាត់ ស្រឡាង ចាប់ផ្តើមបង្ហាញភាពស្និទ្ធស្នាលជាមួយលោក ហ៊ឹម ថាវយ៉ាន់ណា ជាសាធារណៈបែបនេះបន្ទាប់ពីនាងមានរបួសចង្កេះ និងបានទៅហាត់ប្រាណនៅក្នុងក្លឹបមួយដើម្បីព្យាបាលរបួស ។ អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរអ្នកទាំងពីរមានដំណឹងល្អក្នុងពេលឆាប់ៗ ៕


