ទៅវិប្បសនា៣ថ្ងៃ នៅ សូនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត !

កាលពីប៉ុន្មានថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីជាច្រើនទៅវិប្បសនា ក្នុងនោះតារាសម្តែង នៅ សូនិតា ក៏បានចូលរួមផងដែរ ។ បន្ទាប់ពីវិប្បសនាចប់រយៈពេល៣ថ្ងៃ នៅ សួនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត ។ 

នៅ សូនិតា បានរៀបរាប់បន្ទាប់ពីចេញពីវិប្បសនារយៈពេល៣ថ្មីថា « ចិត្តគឺធំជាងអ្វីទាំងអស់ បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយ វិប្បសនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឱ្យផ្លូវចិត្ត ចំរើនសតិ មើលឃើញគ្រប់យ៉ាងពោរពេញដោយភាពស្រស់បំព្រង ដោះស្រាយដោយភាពវិជ្ជមាន និងស្នាមញញឹម ជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឱ្យបានច្រើន ពេលនោះនឹងជួបតែភាពវិជ្ជមាន » ។ 

ជាមួយគ្នានោះផងដែរ នៅ សូនិតា ថែមទាំងបាននិយាយផងដែរថា ផ្លូវចិត្តល្អ នឹងដឹកនាំអ្នកជួបរឿងដែលល្អៗ នាងពិតជាមានសប្បាយចិត្តណាស់ដែលបានចូលរួមវិប្បសនារួមជាមួយសិល្បករសិល្បការិនីជាច្រើន នាងរំពឹងថា ឱកាសក្រោយនឹងមានសិល្បករចូលរួមកាន់តែច្រើន ដើម្បីស្វែងយល់ពីផ្លូវចិត្ត និងការដោះស្រាយ ជាក់ស្តែងដូចជារូបនាងជាដើម ពេលនេះផ្លូវចិត្តនាងកាន់តែល្អប្រសើរច្រើន ៕