លោក ជី ដេវីត និង ទេព បូព្រឹក្ស បានទម្លាយនូវការពិតដែលលាក់ជាយូរមកហើយថា ការពិតលោក ឆន សុវណ្ណារាជ មេអណ្តើកចាប់គូឱ្យ ទេព បូព្រឹក្ស និង ជី ដេវីត ស្រឡាញ់គ្នាកាលពី៨ឆ្នាំមុន ។

ថ្វីដ្បិតតែច្រៀងនៅទ្រនំថ្មីរៀងៗខ្លូន តែទំនាក់ទំនងមិត្តភក្តិរវាងតារាចម្រៀង ឆន សុវណ្ណារាជ និង ទេព បូព្រឹក្ស និងលោក ជី ដេវីត នៅតែល្អនិងគ្នា ជាក់ស្តែងនៅក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរ ក៏បានអញ្ជើញលោក ឆន សុវណ្ណារាជ ចូលរួមជាភ្ញៀវកិត្តយសផងដែរ ។
អ្វីដែលមហាជនភ្ញាក់ផ្អើលនោះនៅសុខៗ ស្រាប់តែ ទេព បូព្រឹក្ស និងលោក ជី ដេវីត ប្រកាសថា ចំណងស្នេហ៍របស់អ្នកទាំងពីរកើតឡើងដោយសារតែលោក ឆន សុវណ្ណារាជ ។ ទាំង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានអរគុណដល់លោក ឆន សុវណ្ណារាជ ដែលបានធ្វើឱ្យពួកគេស្រឡាញ់គ្នារហូតមដល់សព្វថ្ងៃនេះ បើមិនបានលោក ឆន សុវណ្ណារាជ ហៅទៅបាយផ្ទះគាត់ទេ ទំនាក់ទំនងអ្នកទាំងពីក៏គ្មានថ្ងៃនេះដែរ ។ លោក ជី ដេវីត និង ទេព បូព្រឹក្ស និយាយបែបកំប្លែថា ល្មមដែលប្រគល់ក្បាលជ្រូកដល់មេអណ្តើរហើយ …។
ភ្លាមៗបន្ទាប់ពីតារាចម្រៀងទាំងពីរប្រកាសរួច ប្រលោក ឆន សុវណ្ណារាជ ក៏បានសម្តែងនូវអារម្មណ៍រីករាយ និងជូន ទេព បូព្រឹក្ស និងលោក ជី ដេវីត ឱ្យស្រឡាញ់គ្នាអស់មួយជីវិត ។
ជាមួយគ្នានោះផងដែរលោក ឆន សុវណ្ណារាជ ក៏បានបង្ហើបប្រាប់ថា ជីវិតគូរបស់លោកនៅវែងឆ្ងាយណាស់ លោកនៅពុំទាន់ចង់រៀបការនៅឡើយទេ ដោយសារតែលោកជាប់បន្ទុកធ្ងន់នៅក្នុងគ្រួសារ ៕



