តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » របស់លោកនិងកញ្ញា ខាត់ សួស្តី ច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ ។

ថ្វីដ្បិតតែពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែបទចម្រៀង « កូនងាចារ្យញ៉ែប៉ះកូនមេឃុំ » របស់តារាចម្រៀង រាជ ប្រាថ្នា និងកញ្ញា ខាត់ សួស្តី នៅតែមានអ្នកទស្សនាច្រើន ដោយសារតែបទចម្រៀងមួយបទនេះជាបទច្រៀងឆ្លើយឆ្លង ផ្តោះផ្តងផ្លែផ្កាដាក់គ្នា ជាមួយនិងចង្វាក់រាំដ៏គួរឱ្យទាក់ទាក់ ជាក់ស្តែងតាមរយៈវិដេអូដែលលោក រាជ ប្រាថ្នា និងកញ្ញា ខាត់ សួស្តី បាននាំគ្នាយកទៅច្រៀងលេងកម្សាន្ត មានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់ ។
លោក រាជ ប្រាថ្នា បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា « 1M Views ក្នុង១ថ្ងៃ ពិតជាអរគុណសម្រាប់ការគាំទ្រពីពុកម៉ែបងប្អូន ដែលបានស្រឡាញ់ និងពេញចិត្តបទចម្រៀង កូនអាចារ្យញ៉ែប៉ះកូនមេឃុំ »
។ ជាមួយនិងក្តីរំភើបនេះលោក រាជ ប្រាថ្នា ថែមទាំងបាននិយាយថា លោកនៅមានបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីបំពេរអារម្មណ៍ទស្សនិកជន កុំភ្លេចចូលទស្សនានិងគាំទ្របទចម្រៀងរបស់លោកផង ។
លោក រាជ ប្រាថ្នា គឺជាតារាចម្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បទចម្រៀងរបស់លោកភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងបែបរាំលេងកម្សាន្តសប្បាយៗ ជាពិសេសនៅពេលដែលលោកចាប់ដៃគូជាមួយតារាចម្រៀង ខាត់ សួស្តី គឺពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសបទចម្រៀងនៅក្នុងឱកាសចូលឆ្នាំថ្មី និង បុណ្យភ្ជុំបិណ្ឌ ជាដើម…។ ទស្សនិកជនបានទស្សនាបទចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » ហើយឬនៅ បើមិនទាន់បានទស្សនាទេ តោះទៅទស្សនាទាំងអស់គ្នានៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងនៅហ្វេសប៊ុកក៏ដូចជានៅ យូធូប ៕



