មិនអាចផ្តួលដៃគូប្រកួតបានលោក ជីមមី លំដាប់រងទី១ MGC2025 បន្ទោសគ្រប់យ៉ាងមកពីរឿងនេះ ! 

ការប្រកួត Mister Grand Cambodia 2025 បានបញ្ចប់ទៅយ៉ាងរលូន ដោយលោក ជួប ចក្រាវុឌ្ឍ គឺជាម្ចាស់ជ័យលោភីនិងត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេស ហ្វីលីពីន ។ ចំណែកលោក ជីមមី បានត្រឹមតែលំដាប់រងទី១ប៉ុណ្ណោះ ធ្វើឱ្យលោកមានការខកចិត្តជាខ្លាំង ។

ដោយមិនអាចផ្តួលដៃគួប្រកួតបានបុរសសង្ហា ជីមមី បានត្រឹមតែនិយាយថា « គ្រប់យ៉ាងត្រូវការពេលវេលា ដើម្បីសម្រេចវា ទោះពេលខ្លះវាអាចយូរឬក៏ឆាប់អាស្រ័យលើការខំប្រឹងប្រែង និងឱកាស គ្មានភាពជោគជ័យណាបាននិងកើតឡើងដោយឯងៗនោះទេ ចូរជឿជាក់លើខ្លួនអ្នក ធ្វើវានិងបន្តក្តីស្រមៃរបស់អ្នក ព្រោះថាថ្ងៃណាមួយអាចជារូបអ្នក ដូច្នេះចូលកុំបាក់ទឹកចិត្ត ហើយស៊ូបន្តជាមួយគ្នា » ។

លោក ជីមមី ហាក់មិនអស់ចិត្តឡើងចំពោះការប្រកួត Mister Grand Cambodia 2025 ដោយលោកបានត្រឹមតែតំណែងលំដាប់រងទី១ មិនថាទេពកោសល្យ សមត្ថភាព និងចំណេះដឹងលោកមានគ្រប់លក្ខណៈ តែទោះជាយ៉ាងណានេះជាការសម្រេចចិត្តរបស់គណកម្មការនិងបងប្អូនដែលបានបោះឆ្នោត ។ 

ថ្វីដ្បិតតែបរាជ័យក្នុងការប្រកួតបុរសឯកនេះក្តីលោក ជីមមី នឹងចូលរួមប្រកួតប្រជែងក្នុងវិស័យបុរសឯកជា​ថ្មីម្តងទៀតនៅពេលណាមួយ ដោយរំពឹងថា ខ្លួនអាចនឹងក្លាយជាម្ចាស់ជ័យលោភីពីកម្មណាមួយ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ។

លោក ជីមមី មិនត្រឹមតែតារាបង្ហាញម៉ូដដ៏លេចធ្លាម្នាក់ប៉ុណ្ណោះទេ លោកក៏ជាតារាសម្តែងល្បីឈ្មោះផងដែរ ពីព្រោះលោកមានរូបរាងនិងមុខមាត់ស្រស់សង្ហា មិនចាញ់តារាបរទេសឡើយ ៕