ការងាររកស៊ីជួបបញ្ហា មាន សូនីតា បង្ខំចិត្តផ្អាកនិងងាកមកផលិតវិដេអូខ្លី !

ខណៈពេលដែលបានបិទហាងកាហ្វេរបស់ខ្លួនមួយកន្លែង ស្រាប់តែតារាសម្តែង មាន សូនីតា បានងាកមកផលិតវិដេអូខ្លីបង្ហោះនៅលើហ្វេសប៊ុកដូចជាសិល្បករមួយចំនួនដែរ ។

កន្លងមក មាន សូនីតា មិនដែលនឹកនាក្នុងការផលិតវិដេអូខ្លីដើម្បីរកប្រាក់ចំណូលឡើយ ភាគច្រើនាងមមាញឹកនៅក្នុងការងាររកស៊ីរបស់ខ្លួន ក្នុងមួយឆ្នាំៗនាងទទួលថតរឿងខ្នាតធំតែមួយរឿងប៉ុណ្ណោះ ។  ដោយឡែកប៉ុន្មានខែចុងក្រោយនេះតារាសម្តែង មាន សូនីតា ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ អាជីវកម្មមួយចំនួនរបស់នាងដែលបានបើកដំណើរការជាច្រើនឆ្នាំត្រូវបានបង្ខំបិទទ្វារ ដោយសារតែរកប្រាក់ចំណូលមិនសូវបាន ជាក់ស្តែងហាងកាហ្វេរបស់នាងមួយក​ន្លែងបានផ្អាកដំណើរការជាច្រើនខែមកហើយ ។ 

ជុំវិញនៃការវិលត្រឡប់មកផលិតវិដេអូខ្លីនេះត្រូវតារាសម្តែង មាន សូនីតា បញ្ជាក់ប្រាប់ថា ដោយសារមួយរយៈពេលនេះនាងទំនេរច្រើន ណាមួយចង់ធ្វើអ្វីដែលថ្មី ហើយប្លែកចែកជូនអ្នកគាំទ្រ ។ 

គួររំលឹកផងដែរថា កញ្ញា មាន សូនីតា មានអាជីវកម្មជាច្រើននៅក្នុងដៃ ទាំងហាងក្រមា ហាងកាត់ដេរ និងហាងកាហ្វេ ដែលបានបើកដំណើរការជាង៤ឆ្នាំនិងមានសាខាជាច្រើនកន្លង ក្នុងមួយឆ្នាំៗនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីអាជីវកម្មរបស់ខ្លួន ។ នាងនិយាយថា ថ្វីដ្បិតតែការងាររកស៊ីជួបបញ្ហាបន្តិចបន្តួច តែនាងនៅតែមានគម្រោងនឹងពង្រើកការងាររកស៊ីរបស់ខ្លួនបន្ថែមទៀត ៕