មិនត្រឹមតែផ្លាស់ប្តូរឈ្មោះ ប្តូរស្ទាយស្លៀកពាក់ ប្តូរស្ទាយតុបតែងខ្លួន និងប្តូរស្ទាយច្រៀងប៉ុណ្ណោះទេ N.John ដែលជាកូនប្រុសទី២របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ កំពុងធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសកាន់តែភ្លឺភ្នែកនិងលាន់មាត់ថាអែមគ្រប់ៗគ្នា បន្ទាប់ពីចេញMV ចម្រៀង “Feel Like This” ក្តៅៗប៉ុន្មានថ្ងៃនេះ ។

បើមិនប្រាប់ថា MV ចម្រៀង “Feel Like This” ច្រៀងដោយ N.John ដែលជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទេ ទស្សនិកជនជាច្រើនគិតថាលោកគឺជាតារាចម្រៀងបរទេសគ្រប់ៗគ្នា ពីព្រោះក្នុងបទចម្រៀងនេះលោកបានផ្លាស់ប្តូរស្ទាយនៃការច្រៀង ស្ទើរតែមួយរយដឺក្រេ ជាក់ស្តែង បុរសសង្ហាពាក់អាវស្បែក វែនតាខ្មៅ ជិះម៉ូតូធំ លេងខ្លួនបែបសម័យទំនើបមើលទៅដូចបរទេសពិតៗ ។
សម្រាប់អ្នកគាំទ្រនៅក្នុងប្រទេស កម្ពុជា វិញ នៅពេលដែលឃើញ N.John ចេញបទចម្រៀងថ្មីម្តងៗ ម្នាក់ៗបានសម្តែងនូវការពេញចិត្តនិងគាំទ្រគ្រប់ៗគ្នាដែលមានតារាចម្រៀងកូន ខ្មែរ ដូចជារូបលោក N.John អាចលោតឡើងទៅឆាកអន្តរជាតិបានយ៉ាងឆាប់រហ័សបែបនេះ ។
លោក សុវត្ថិ មុនីនាគ ឬ N.John កំពុងធ្វើឱ្យប្រជាជន កម្ពុជា មានមោទនភាពខ្លាំងបន្ទាប់ពីលោកបានឈានជើងឡើងទៅដល់ឆាកអន្តរជាតិ ។ បើតាមគម្រោងលោក N.John ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនជាបន្តបន្ទាប់ ដើម្បីតម្រូវចិត្តទាំងគាំទ្ររបស់ខ្លួនទាំងក្នុងប្រទេស កម្ពុជា និងទូទាំងពិភពលោក ។
លោក N.John ក៏បានថ្លៃអំណរគុណដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែគាំទ្របទចម្រៀងលោកនៅពេលចេញម្តងៗ ។ ថ្វីដ្បិតតែពេលនេះ N.John ឈានឡើងថែមមួយកម្រិតទៀត តែលោកនៅតែប្រឹងប្រែងហ្វឹតហាត់រៀនសូត្រជារៀងរាល់ថ្ងៃពីគ្រូជំនាញៗនៅ សហរដ្ឋអាមេរិក ខាងផ្នែកតន្រ្តី និងចម្រៀងជាដើម… ដើម្បីពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។ តោះទៅទស្សនា MV ចម្រៀងថ្មីរបស់លោក N.John ទាំងអស់គ្នា ៕


