ធុំក្លិនមិនស្រួល ! ហ្វីយ៉ាតា ត្រូវបោះបង់មកុដ Miss Universe Cambodia 2025 ឬយ៉ាងណា ? 

គ្រងតំណែង Miss Universe Cambodia 2025 មិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែពេលនេះ ហ្វីយ៉ាតា ហាក់ឱ្យតម្រុយនឹងដើរចេញឬលាលែងតំណែងពីកម្មវិធីនេះចោលដូច កញ្ញា សុខគា គឹមលាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ឬយ៉ាងណា ។ 

ក្រោយពី ND កម្មវិធី Miss Universe Cambodia បង្ហោះសារថា « គុណធម៌ និងភាពស្មោះត្រង់ » បានធ្វើឱ្យមានការរង្គោះរង្គើរយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញា រហូត ហ្វីយ៉ាតា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2025 ទ្រាំមិនបានក៏បានបង្ហើវអារម្មណ័ថា « ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់ ចង់ផ្តាំ Fan Club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះក៏ចេញដូចគ្នា ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ បើបែបនេះមែនបំណងនៃការតំណាងប្រទេស ក៏លែងមានដែរ » ។ 

មកទល់ពេលនេះ ហ្វីយ៉ាតា គ្រងតំណែងជាម្ចាស់មកុដ Miss Universe Cambodia 2025 មិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែមានរឿងបែបនេះកើតឡើង ខណៈដែល កញ្ញា សុខគា គឹមលាង លំដាប់រងទី១ក៏បានលាលែងតំណែង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចាកចេញពីលំដាប់រងទី២ផងដែរ ។ 

ហ្វីយ៉ាតា នៅពុំទាន់ចេញមុខបញ្ជាក់បន្ថែមអំពីរឿងនេះនៅឡើយទេ ដោយនាងរងចាំមើលមួយរយៈពេលទៀតសិន ប្រសិនបើមានអ្វីប្រែប្រួលនាងនឹងប្រកាសជាផ្លូវការប្រាប់អ្នកគាំទ្រខ្លួនឱ្យបានដឹងអំពីរឿងនេះ ថានាងនៅបន្តឬត្រូវបញ្ចប់ ៕