រៀបការបាន៤ឆ្នាំ វីរៈ និច្ច ទទួលបានសុខភមង្គលលែងនឹកនារកលុយពីអាជីពចម្រៀង

ដោយមានអាជីវកម្មជាច្រើននៅក្នុងដៃនិងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយខែៗ តារាចម្រៀង វីរៈ និច្ច លែងនឹកនាឬចង់សន្សំប្រាក់កាក់ល្អិតនេះដូចមុនទៀតហើយ ។

ចាប់តាំងពីរៀបការរួចតារាចម្រៀង វីរៈ និច្ច មិនសូវរវល់ក្នុងការងារចម្រៀងឡើយ ផ្ទុយទៅវិញនាងបែរជាចំណាយពេលវេលាក្នុងការងាររកស៊ីច្រើនជាង ជាពិសេសនៅពេលទំនេរនាងបានចំណាយពេលវេលាដើរកម្សាន្តជាមួយស្វាមីនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយ ។

នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៤ឆ្នាំនេះ វីរៈ និច្ច ថែមទាំងបានបង្ហាញពីសុភមង្គលក្នុងគ្រួសារ និងប្រកាសសមាជិកថ្មីដែលជាកូនស្រីក្នុងក្តីស្រមៃ ពីព្រោះកូនច្បងរបស់នាងគឺជាកូនប្រុស ។ 

បន្ទាប់ពីទទួលបានសមាជិកថ្មី វីរៈ និច្ច កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងឡើងពីស្វាមីរបស់ខ្លួន រហូតលោកមិនចង់ឱ្យនាងធ្វើអ្វីទាំងអស់ក្រៅពីមើលថែសុខភាព ។ 

ថ្វីត្បិតតែមិនសូវលេចមុខនៅក្នុងការងារសិល្បៈ តែរាល់ពេលមានពិធីជួបជុំមិត្តភក្តិម្តងៗ វីរៈ និច្ច តែងតែចូលរួមមិនដែលខាន ។ វីរៈ និច្ច បានប្រាប់ថា រវល់រកស៊ីពេក មិនសូវមានពេលឡើងច្រៀងទេ តែទោះជាយ៉ាងណាពេលដែលទំនេរនាងនឹងចេញបទចម្រៀងថ្មីៗដើម្បីជាកាដូដល់អ្នកគាំទ្រ ៕