អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សករាជតេជោ-ធិបតី កម្ពុជាបានស្គាល់​នូវការអភិវឌ្ឍន៍រីកចម្រើនជាងពេលណាទាំងអស់

នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋម​ន្ត្រី​ប្រ​តិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ប៉ែន បូណា បានបន្តថា សម័យតេជោធិបតី កម្ពុជាបានស្គាល់សុខសន្ដិភាពពេលលេញយូរអង្វែងជាងពេលណាៗទាំងអស់។ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួល និងបានឆាប់រហ័សជាងពេលណាៗទាំងអស់។

អត្ថបទ៖ ពុទ្ធិកា