រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សមរភូមិសំខាន់ៗចំនួន៤ ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពាននៅតាមព្រំដែនដោយកងកម្លាំងរបស់យោធាថៃ រួមមាន៖សមរភូមិយោធា, សមរភូមិការទូត, សមរភូមិច្បាប់ និង សមរភូមិព័ត៌មាន និងសាធារណៈមតិ ខណៈរហូតមកដល់ម៉ោងនេះ យោធាថៃបានបន្តធ្វើឱ្យមានស្ថានភាពជាក់ស្តែងទៅលើទីលាន។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ មានប្រសាសន៍ថា ទោះបីជាសមរភូមិនៅលើដីមានភាពស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធ ក៏ប៉ុន្តែសមរភូមិនៅលើអាកាសលើប្រព័ន្ធផ្សព្វផ្សាយនៅតែមានភាពតឹងតែង […]