កាឌីណាល់ Robert Prevost ក្លាយជាសម្តេចប៉ាបទី២៦៧

កាឌីណាល់ Robert Prevost បានក្លាយជាសម្តេចប៉ាបទី២៦៧ បង្ហាញខ្លួននៅវិមានBasilica ជាលើកដំបូង ក្រោយកាឌីណាល់ ១៣៣ អង្គបានបោះឆ្នោតគាំទ្រ។ ប្រជាជនជាច្រើននាក់ បានបង្ហាញវត្តមាននៅទីលាន St. Peter ក្នុងទីក្រុងវ៉ាទីកង់ ដើម្បីស្វាគមន៍វត្តមានសម្តេចប៉ាបថ្មី។

កាឌីណាល់ Robert Prevost ជាជនជាតិអាម៉េរិកដំបូង ដែលមានតំណាងជាសម្តេចប៉ាប។ សម្តេចប៉ាបថ្មី នឹងត្រូវគេបានហៅថា Leo XIV។

ក្នុងកិច្ចប្រជុំគ្នាក្នុងវិមាននោះ កាឌីណាល់ ១៣៣អង្គ បានជួបគ្នាក្នុងវិហារ Sistine Chapel នៅក្នុងការបោះឆ្នោតថ្ងៃទី៨ ខែឧសភា ដើម្បីរើសប្រមុខដឹកនាំព្រះវិហារកាតូលិក។ សម្តេចប៉ាបថ្មី ត្រូវតែទទួលបានសំឡេង ២ភាគ៣នៃចំនួនកាឌីណាល់សរុប ពោលគឺ ៨៩សំឡេង។

គូសបញ្ជាក់ថា សម្តេចប៉ាបថ្មី ត្រូវបានជ្រើសរើសត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ ដែលដូចនឹងសម្តេចប៉ាប Francis ដែរ៕

ដោយ៖ ចិន្តា ទីទិ