ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ៥ នាក់នៅភាគខាងត្បូងប្រទេសចិន

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូងរបស់ប្រទេសចិន បានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនជាច្រើននាក់កាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៩ ខែឧសភានេះ។

មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន នៅចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នៃខេត្ត Jiangxi, Zhejiang, Fujian, Guangxi, Guangdong និងខេត្ត Xinjiang ភាគពាយ័ព្យ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ។

ការប្រកាសអាសន្ននេះត្រូវបានចេញនៅក្នុងផ្នែកនៃខេត្ត Zhejiang Fujian ក្វាងទុង និងក្វាងស៊ី ដែលបង្ហាញពីហានិភ័យខ្ពស់នៃទឹកជំនន់ភ្នំ។

អាកាសធាតុកាន់តែក្តៅកាលពីឆ្នាំមុនត្រូវបានអមដោយព្យុះកាន់តែខ្លាំង និងភ្លៀងធ្លាក់កាន់តែខ្ពស់ ហើយនាំឱ្យមានការកើនឡើងនៃការប្រើប្រាស់ថាមពលនៅក្នុងប្រទេស។

ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានរំពឹងទុកផងដែរ ពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារ នៅក្នុងតំបន់រួមទាំងតំបន់ភាគខាងលិចឆ្ងាយនៃ Xinjiang តាមបណ្តោយភ្នំ Tianshan ៕

ដោយ៖ ចិន្តា ទីទិ