ថៃ ប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ដែលអាចឱ្យមានជំនន់ទឹកភ្លៀង

ខ្យល់បក់ពីទិសនិរតី បានបោកបក់លើភាគខាងជើង ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ភាគខាងកើត ខណៈដែលខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រ Andaman និងផ្នែកខាងលិចនៃប្រទេសថៃ។ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃពុធនេះ។ 

គ្រោះធម្មជាតិភ្លៀងធ្លាក់ដាច់ស្រយាលនៅទូទាំងប្រទេស រដ្ឋាភិបាលបានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ ប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង និងការកកកុញទឹកដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងហូរហៀរ ជាពិសេសនៅតាមដងផ្លូវទឹកក្បែរជើងភ្នំ និងតំបន់ទំនាប។

នៅភាគខាងត្បូង រលកនៅសមុទ្រ Andaman ត្រូវបានគេរំពឹងថានឹងឡើងដល់កម្ពស់ប្រហែល 1 ម៉ែត្រ ក្រោម 1 ម៉ែត្រនៅឈូងសមុទ្រ និងលើសពី 2 ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ។ ក្រសួងបានព្រមានថា នាវាទាំងអស់ត្រូវបន្តប្រុងប្រយ័ត្ន និងបញ្ចៀសពីបាតុភូតផ្គររន្ទះ។

ភាគខាងជើង ភាគឦសាន កណ្តាល និងទីក្រុងបាងកក នឹងមានភ្លៀងធ្លាក់រាយប៉ាយ និងភ្លៀងធ្លាក់ខ្លាំង មានសីតុណ្ហភាពអប្បបរមាពី ២៦-២៨°C អតិបរមា ៣៤-៣៦°C៕

ដោយ៖ ចិន្តា ទីទិ