DJ ថៃម្នាក់ត្រូវបានគេធ្វើឃាតព្រោះជម្លោះស្នេហា

សាកសព DJ ប្រុសម្នាក់អាយុ ៣៣ឆ្នាំ ដែលបានបាត់ខ្លួនកាលពី ៤ ថ្ងៃមុន ត្រូវបានរកឃើញនៅក្នុងព្រៃដាច់ស្រយាលមួយក្នុងស្រុក Muang ក្នុងខេត្តភាគខាងលិចប្រទេសថៃ ដោយមានស្នាមរបួសចងដៃនិងគ្រាប់កាំភ្លើងនៅក្នុងប្រាសាទមួយកន្លែង។ ប៉ូលិសសង្ស័យថាមានជម្លោះស្នេហា។

យោងតាមប្រភពពីប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់លោក វ៉ារាផូង ខុនស្រីចាតូរ៉ូង (Waraphong Khunsrijaturong) នៅក្នុងព្រៃមួយនៃតំបន់ តាមប៊ុន ឡាតយ៉ា (Tambon Lat Ya) ។

ដៃបុរសដែលស្លាប់ត្រូវបានចងស្លាបសេកទៅក្រោយ ហើយមានស្នាមរបួសដោយគ្រាប់កាំភ្លើង២កន្លែង។

យោងតាមលោក វីឆាន (Wichian) ដែលជាឪពុករបស់ជនរងគ្រោះ បានឱ្យដឹងថាឃាតកម្មនេះគឺឃោរឃៅណាស់ ហើយលោកសង្ឃឹមថា ប៉ូលីសនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកពិរុទ្ធជន។

យ៉ាងណាម៉ិញ បុរសពីរនាក់ត្រូវបានគេស្គាល់ថាឈ្មោះ ថានាដែត (Thanadet) និង វីកូល (Wikool) ត្រូវបានគេសង្ស័យថាបានបើករថយន្ត Pickup ពណ៌សដើម្បីចាប់ DJ នៅស្រុក Muang នៅម៉ោង ៣.៥៤ នាទីព្រឹកថ្ងៃពុធ។ អ្នកទាំងពីរត្រូវបានចាប់ខ្លួន និងបដិសេធថាមិនបានប្រព្រឹត្តខុសអ្វីឡើយ៕

ដោយ៖ ចិន្តា ទីទិ