នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ (Benjamin Netanyahu) ថាការបាញ់សម្លាប់មន្ត្រីស្ថានទូតវ័យក្មេងពីរនាក់នៅក្នុងព្រឹត្តិការណ៍ជនជាតិជ្វីហ្វនៅទីក្រុងវ៉ាស៊ីនតោនគឺជាគំរូដ៏គួរឱ្យរន្ធត់នៃការប្រឆាំងពួកនិយមដែលបានផ្ទុះឡើងទូទាំងពិភពលោកចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។

ប៉ូលិសក្រុងវ៉ាស៊ីនតោនបានចាប់ខ្លួនជនសង្ស័យ ដែលបានស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន មុនពេលបាញ់សម្លាប់លោក យ៉ារ៉ុន លីឈីស្គី (Yaron Lischinsky) អ្នកស្រាវជ្រាវនៅស្ថានទូតអ៊ីស្រាអែល និងលោកស្រី សារាហ្ស មីលហ្គ្រីម (Sarah Milgrim) ជំនួយការរដ្ឋបាល។
លោក នែតានយ៉ាហ៊ូ បានចាត់ទុកការសម្លាប់នេះថាជា «ទង្វើដ៏គួរឱ្យស្អប់ខ្ពើមនៃការស្អប់ខ្ពើម ប្រឆាំងនឹងពួកនិយម» ហើយវាមានទំនាក់ទំនងយ៉ាងច្បាស់លាស់ជាមួយនឹងបរិយាកាសអរិភាពកាន់តែខ្លាំងឡើងដែលកំពុងប្រឈមមុខនឹងអ៊ីស្រាអែលជុំវិញសង្រ្គាមនៅហ្គាហ្សា ដែលមានចាប់ពីការតវ៉ាក្នុងបរិវេណសាលា រហូតដល់ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ។
លោកបានសង្កាត់ធ្ងន់ៗថា «ការប្រមាថដោយឈាមប្រឆាំងនឹងអ៊ីស្រាអែលមានតម្លៃជាឈាម ហើយត្រូវតែតស៊ូឱ្យអស់ពីសមត្ថភាព»។
គូសបញ្ជាក់ដែរថា លោក នែតានយ៉ាហ៊ូ ខ្លួនឯងប្រឈមមុខនឹងដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្គាហ្សា៕
ដោយ៖ ចិន្តា ទីទិ

