ការិយាល័យអប់រំរបស់ទីក្រុងហុងកុង បានអំពាវនាវឱ្យសាកលវិទ្យាល័យនានាក្នុងទឹកដីចិន ទទួលអ្នកមានទេពកោសល្យខ្ពស់ បន្ទាប់ពីលោក ត្រាំ ហាមឃាត់សាកលវិទ្យាល័យ Harvard មិនឱ្យនិស្សិតបរទេសបន្តសិក្សា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកហូតលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ និងកំពុងបង្ខំនិស្សិតបរទេសបច្ចុប្បន្នផ្ទេរទៅសាលាផ្សេងទៀត ឬបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ។
ការហាមប្រាមដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កើតឡើងនៅពេលដែលរដ្ឋបាលបានលើកឡើងថា សាកលវិទ្យាល័យ Harvard បានជំរុញការប្រឆាំងនឹងសាសនា និងសម្របសម្រួលជាមួយបក្សកុម្មុយនិស្តចិន។ ជនជាតិចិនមានចំនួនប្រហែលមួយភាគប្រាំនៃនិស្សិតបរទេសរបស់សាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០២៤។
ការិយាល័យអប់រំបានអំពាវនាវភ្លាមៗដល់សាកលវិទ្យាល័យទាំងអស់ក្នុងទីក្រុងហុងកុងឱ្យដាក់ចេញនូវវិធានការសម្របសម្រួលសម្រាប់អ្នកដែលមានសិទ្ធិក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និស្សិត និងអ្នកប្រាជ្ញ និងដើម្បីទាក់ទាញអ្នកមានទេពកោសល្យកំពូល។
យ៉ាងណាក៏ដោយ សាលារៀន និងសាកលវិទ្យាល័យនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុឥឡូវនេះមានកាតព្វកិច្ចក្នុងការបញ្ចូលប្រធានបទសន្តិសុខជាតិ និងស្នេហាជាតិទៅក្នុងការអប់រំរបស់ពួកគេ ដោយនាំពួកគេឱ្យកាន់តែជិតស្និទ្ធជាមួយនឹងការអប់រំនៅក្នុងប្រទេសចិនដីគោក៕
ដោយ៖ ចិន្តា ទីទិ

