ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ២៥កញ្ញា បានចុះហត្ថលេខាលើក្រឹត្យមួយប្រកាសថាផែនការក្នុងការលក់ប្រតិបត្តិការ TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យអាមេរិក និងក្រុមអ្នកវិនិយោគិនទូទាំងពិភពលោក នឹងដោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
លោក Trump កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនលក់TikTok រហូតដល់ថ្ងៃទី២០ ខែមករា ស្របពេលមានកិច្ចខិតខំប្រឹងប្រែង ទិញយកបណ្ដាញសង្គម TikTok ពីសំណាក់ជនជាតិអាមេរិក ពីវេទិកាពិភពលោកមួយនេះ តម្រង់ជួរក្រុមអ្នកវិនិយោគអាមេរិក និងអ្នកផ្សេងទៀត ហើយឈ្នះការយល់ព្រមពីរដ្ឋាភិបាលចិន។
ការចេញផ្សាយក្រឹត្យនេះ បង្ហាញថាលោក Trump កំពុងធ្វើឱ្យមានការរីកចម្រើនលើការលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតជាច្រើនចាំបាច់ត្រូវបកស្រាយ រួមទាំងរបៀបដែលអង្គភាពអាមេរិកនឹងប្រើប្រាស់ទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ TikTok។
ក្រឹត្យរបស់លោក Trump និយាយថា ដំណើរការនេះនឹងត្រូវបានបណ្តុះបណ្តាល និងតាមដានដោយបណ្ដាដៃគូសន្តិសុខរបស់ក្រុមហ៊ុនអាមេរិក ហើយប្រតិបត្តិការនៃដំណើរការនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងសហកម្មសិទ្ធិថ្មី។លោក Trump បាននិយាយថា លោកប្រធានាធិបតីចិន Xi Jinping បានបង្ហាញពីការយល់ព្រមលើផែនការនេះរួចហើយ។
គួររម្លឹកថាក្រុមហ៊ុនមេ ByteDance របស់app TikTok លក់ឲ្យសហរដ្ឋអាមេរិកតែចំពោះប្រតិបត្តិការ គ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ជាង១៧០លាននាក់នៃពលរដ្ឋអាមេរិកតែប៉ុណ្ណោះ៕
