បណ្ឌិត យង់ ពៅ៖ សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?

«សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?» នេះជាសំណួររបស់លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥នេះ ខណៈក្រុមជាតិសាសន៍សៀម-ថៃ វង្វេងជ្រុលនិយម ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតកម្ពុជាប្រចាំបាងកក នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីតវ៉ាករណីដែលទាហានខ្លួន វង្វេងតម្រាយផ្លូវជាន់មីន របួសដាច់ជើងផង ឬអាចស្លាប់ផង ហើយបែរជាវង្វេងតវ៉ាមកកម្ពុជាទៅវិញ នេះបានពិតជា ពូជវង្វេង ។

លោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជា មានមីនសល់ពីសង្គ្រាម ឥឡូវថៃ អំពាវនាវទទូចឱ្យកម្ពុជាដោះមីនចាស់ផង ចោទថាកម្ពុជាដាក់មីនថ្មី ប្រឆាំងនឹងសន្ធិសញ្ញាអូតាវ៉ា ផង។

ទន្ទឹមគ្នានេះ លោកបណ្ឌិត យង់ ពៅ យល់ថា កម្ពុជាគ្មានភាពចាំបាច់នឹងដោះមីនចាស់ឬថ្មី ចេញពីតំបន់បណ្ដោយព្រំដែន កម្ពុជា-ថៃ, ដែលនឹងផ្ដល់ឱកាសឱ្យ សាសន៍ សៀម-ថៃ វវង្វេង បន្តចូលឈ្លានពាននោះទេ។ បើថៃប្ដឹងទៅ UNករណីមីន ថៃត្រូវគោរពសន្ធិសញ្ញានិងផែនទីបារាំង-សៀម ១៩០៧ សិន និងព្រមទៅ ICJ ជាមួយគ្នាលើករណីវិវាទព្រំដែននេះផងទៅ។

លោកបណ្ឌិត បានបន្ថែមបែបចំអកទៅថៃថា កម្ពុជាត្រូវប្រុងប្រយ័ត្ន ថ្ងៃក្រោយ នៅក្រុងបាងកក អាចនឹងមានរញ្ជួយដីធំៗ ឬមហ​ន្តរាយផ្សេងៗ ក្រុមជាតិសាសន៍វង្វេងនេះ អាចនឹងតវ៉ាថាមកពីកម្ពុជា មានបុណ្យព្រេងសំណាងខ្ពស់ហើយ៕