មនុស្សយ៉ាងតិច ៦៩នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅប្រទេសហ្វីលីពីន

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃពុធ ទី១ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ៦៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ជាកន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃអង្គារ។

គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងនៅម៉ោងប្រហែល ១០យប់។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ។ 

បើតាមអាជ្ញាធរក្នុងតំបន់ ចំនួនអ្នកស្លាប់នៅទីក្រុង Bogo ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំង ខណៈស្ពាន និងផ្លូវថ្នល់ដែលរងការខូចខាតកំពុងរារាំងដល់ការជួយសង្គ្រោះជីវិតមនុស្ស។

សូមជម្រាបថា ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត តែងតែរងការវាយប្រហារដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ដោយ​សារតែទីតាំងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលជាធ្នូនៃការរញ្ជួយដីជុំវិញមហាសមុទ្រ។ ប្រជុំកោះនេះក៏ត្រូវបានបោកបក់ដោយព្យុះទីហ្វុង និងព្យុះប្រហែល ២០ ជារៀងរាល់ឆ្នាំផងដែរ៕