នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន២ រូបប៉ុណ្ណោះ ក្នុងចំណោមកងកម្លាំងកម្ពុជា​ចំនួន២០រូប ដែលថៃបានចាប់ទៅកាលពីថ្ងៃទី២៩ ខែកក្កដា ពោលគឺក្រោយបទឈប់ បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ។ កងកម្លាំងកម្ពុជា​ទាំង​២រូប ត្រូវបានបញ្ជូ​ន​ក្រោមសភាព​ម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើង នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កងកម្លាំងកម្ពុជា​ចំនួន២រូបនេះ រួមមាន ទី១ អនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ និងទី២ ពលបាលឯក […]