ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន […]
Tag: កងកម្លាំង
កម្លាំងនគរបាល សុំឲ្យទីតាំងអាជីវកម្មសហការទប់ស្កាត់ និងរាយការណ៍ពីការជួបជុំរបស់ក្រុមក្មេងៗគេចសាលា
កម្លាំងនគរបាល សុំឲ្យម្ចាស់ទីតាំងអាជីវកម្មសហការទប់ស្កាត់ និងរាយការណ៍ពីការជួបជុំរបស់ក្រុមក្មេងៗគេចសាលា។ នេះជាការស្នើពីសំណាក់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ក្នុងខេត្តព្រៃវែង បានបន្តចុះល្បាតចល័តការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមភូមិសាស្ត្រសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសួរនាំប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ និងអាជីវករ លក់ដូរក្នុងផ្សារ អំពីសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការបម្រើសេវាសាធារណៈរបស់មន្ត្រីនគរបាល ក្នុងមូលដ្ឋានរបស់ពួកគាត់ ថែមទាំងធ្វើការអប់រំណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងជម្រាបជូននូវលេខទំនាក់ទំនងនគរបាល ដើម្បីចុះអន្តរាគមន៍ ករណីមានហេតុការណ៍ […]
កងកម្លាំងកម្ពុជា កំពុងបន្តឈរជើងទប់ស្កាត់ពួកឧទ្ទាម ដែលឆ្លងកាត់នៅតាមខ្សែបន្ទាត់ព្រំដែន
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៣០៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាមដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។ កងកម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែនមានដូចជា ប៉ុស្តិ៍ប៊ូស្រា ប៉ុស្តិ៍ដាក់ចូ ប៉ុស្តិ៍ដាក់ចម ប៉ុស្តិ៍ក្បាលដំរី ប៉ុស្តិ៍ម្រើច និងប៉ុស្តិ៍អូររូ។ លោកងការ ក៏បានពិនិត្យមើលទៅលើស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោបានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាមដែល ប៉ុនប៉ងឆ្លងដែនចូលមកទឹកដីកម្ពុជាយើង៕
កម្ពុជា ចិន និង១៨ប្រទេសផ្សេងទៀត ត្រៀមហ្វឹកហ្វឺនរួមគ្នាលើជំនាញបោសសម្អាតមីនមនុស្សធម៌
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំទទួលការចុះត្រួតពិនិត្យត្រៀមហ្វឹកហ្វឺនសហប្រធានរួមគ្នាកម្ពុជា ចិន និង១៨ប្រទេសផ្សេងទៀត ក្នុងកម្មវិធីលំហាត់សមយុទ្ធរួមគ្នាលើជំនាញបោសសម្អាតមីនមនុស្សធម៌។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសម្អាតមីន និងកាកសំណល់សង្គ្រាម កន្លងមករហូតមកទល់នឹងពេលបច្ចុប្បន្ន បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ ជាមួយនឹងបណ្ដាប្រទេសជាដៃគូ ក្នុងការពង្រីកលើការងារបណ្ដុះបណ្ដាលជំនាញបោកសម្អាតមីន និងរក្សាសន្តិភាពដល់កងកម្លាំងរបស់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាពក្នុងការចូលរួមបម្រឲ្យសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ […]
