«វីរភាពរបស់វីរកងទ័ព និងវីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង»។ នេះជាសាររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៥ ខែធ្នូនេះបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ ដែលបានបញ្ជូនមកសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកេតុមាលា។ ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ក្រុមគ្រូពេទ្យទាំងអស់ដែលចូលរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន […]
Tag: កងទ័ព
ស្មារតីតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តស្រាក់ដៃគ្នាដ៏រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក
ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៦ ខែធ្នូនេះ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ […]
ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ ឈរជើងក្បែរសមរភូមិយកស្បៀងអាហារ និងសម្ភារៈចាំបាច់ជូនវីរកងទ័ព និងជនភៀសសឹក
ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ សូមជម្រាបថា បន្ទាប់ពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ចុះប្រមូលទិញអំបុក ផ្នែកប្រមូលត្រីធ្វើងៀត ផ្នែកធ្វើឆៃប៉ូវ ផ្នែកអង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។ សម្តេចបានបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន […]
