កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសមិនអាចទទួលយកបានឡើយចំពោះការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ក្នុងនោះ ញត្តិថ្កោលទោសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថតាមបណ្តាខេត្តនានា បានធ្លាក់មកជាបន្តបន្ទាប់ និងបានសុំឱ្យមានការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈ ចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយ និងការជេរប្រមាថមកលើកងរាជអាវុធហត្ថ។ ក្នុងញត្តិបានអះអាងថា កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបសខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើខុសវិន័យកងទ័ព នឹងទទួលវិន័យទណ្ឌកម្ម។ តាមរយៈសេចក្ដីបំភ្លឺរបស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស […]
Tag: កងរាជអាវុធហត្ថ
ឃាត់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត
នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។ កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ […]
អ្នកនាំពាក្យកងរាជអាវុធហត្ថ ប្រកាសលទ្ធផលស៊ើបអង្កេតលើនាយទាហានខេត្តតាកែវ ៣នាក់, ២នាក់ បានបញ្ជូនទៅ ACU និងម្នាក់ត្រូវអនុវត្តវិន័យទណ្ឌកម្ម
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា យោងសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ២រូបបញ្ចូនទៅអង្គភាព ប្រឆាំងអំពើពុករលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ […]
កងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបណ្តេញនាយទាហាន ពៅ សាលួត ពីក្របខណ្ឌនោះទេ គ្រាន់ដាក់ពិន័យប៉ុណ្ណោះ
នៅទីបំផុត នាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ត្រូវបានអនុវត្តទណ្ឌកម្មវិន័យធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុស និងមិនអនុញ្ញាតិឱ្យបំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់។ សេចក្តីប្រកាសព័ត៌មានថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ […]
អ្នកនាំពាក្យ៖ មានអ្នកយករូបចាស់ៗរបស់ព្រឹន្ទបាលឯក រិទ្ធ ដារិន ទៅបង្ហោះធ្វើសកម្មភាពឆបោក, តែបន្តរងចាំភស្តុតាង
ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ថា នាពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានថា “ល្បិចឆបោកថ្មី ដែលត្រូវប្រុងប្រយ័ត្ន!” ហើយក្នុងរូបភាពនោះមានរូប ព្រឹន្ទបាលឯក រិទ្ធ ដារិន ជាបុគ្គលិកការិយាល័យផែនការ ជ្រើសរើស និងបណ្ដុះបណ្តាល នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ […]
អ្នកនាំពាក្យ៖ ការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថដែលបាញ់សត្វកុក មិនមែនធ្វើតាមអារម្មណ៍នោះទេ គឺអនុវត្តទៅតាមច្បាប់
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឆ្លើយតប ០៤ចំណុច ទៅលោកផែង វណ្ណៈ និងជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន មន្ត្រីកងរាជអាវុធហត្ថនៅខេត្តក្រចេះដែលបានបាញ់សត្វកុក ដូចខាងក្រោម៖ ១-រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែន ធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម […]
ឧត្តមសេនីយ៍ត្រី អេង ហុី បំភ្លឺចំពោះការបង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀន ព្រោះឮថាខ្នងគេធំណាស់!”
ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!”។ នៅថ្ងៃទី១៨ វិច្ឆិកា ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហុី បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ […]
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវរកឲ្យឃើញការពិតពីករណីឡានបំពាក់សារ៉ែន និងក្រុមមនុស្សធ្វើសកម្មភាពដេញតាមពលរដ្ឋ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” ដែលសរសេរថា “ស្រុកខ្មែរឥឡូវកាន់តែសាហាវទៅៗ សូមបងប្អូនប្រុងប្រយ័ត្ន ឯណាទៅភូមិឃុំមានសុវត្ថិភាព? អរគុណសន្ដិភាព” ករណីនេះ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កងរាជអាវុធហត្ថបានពិនិត្យរូបភាពនិងស្តាប់ការអធិប្បាយក្នុងឃ្លីបវីដេអូរួចហើយ។ កងរាជអាវុធហត្ថបាននិងកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកឱ្យឃើញការពិតអំពីករណីនេះ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ត្រី អេង ហុី […]
សម្តេច ទៀ បាញ់៖ កងរាជអាវុធហត្ថ បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុជាតិ
ក្រសួងការពារជាតិ រៀបចំអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣/១៤ កក្កដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ

