មិនទាន់ទាំងឡើងឆាកប្រកួតប្រជែងជាផ្លូវការផង ស្រាប់តែអ្នកគ្រប់គ្រងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ប្រចាំខេត្ត កំពង់ឆ្នាំង ឆ្នាំ ២០២៤ ប្រកាសថា កញ្ញា ម៉ិច ខេមម៉ា បានសុំដកខ្លួនចេញពីការប្រកួតទៅវិញ ។ ជុំវិញនៃការសុំដកខ្លួនចេញពីការប្រកួតនេះ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង រហូតអ្នកខ្លះនិយាយថា ម៉ិច ខេមម៉ាដកខ្លួនចេញពីការប្រកួតដោយខ្លួនឯង ឬដោយសារមានបញ្ហាអ្វី ?