ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញនិងបោះសម្លេងខ្លាំងនៅក្នុងវិស័យសិល្បៈ ស្រាប់តែកញ្ញា អ៊ិន លក្ខិណា ប្រកាសបើកចំហររវាងទំនាក់ទំនងខ្លួនជាមួយនិងកីឡាករហែលទឹកម្នាក់ដែលជាមិត្តរួមអាជីពបានស្គាល់គ្នាជា១០ឆ្នាំមកហើយ ។ កញ្ញា អ៊ិន លក្ខិណា កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់នៅក្នុងចំណាត់ថ្នាក់ Top 10 ក្នុងការប្រកួតប្រជែងសម្រស់ Miss Cosmo កាលពីឆ្នាំទៅមិញនៅប្រទេស វៀតណាម ។ ចាប់តាំងពីពេលនោះមក អ៊ិន លក្ខិណា កាន់តែរកប្រាក់ចំណូលបានខ្ពស់ ព្រោះទទួលបានការងារជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនជាច្រើន ។ ជាមួយនិងការលេចធ្លោនេះ អ៊ិន លក្ខិណា ក៏បានសារភាពពីទំនាក់ទំនងស្នេហ៍របស់ខ្លួនជាមួយកីឡាករហែលទឹករូបសង្ហាម្នាក់ដែលតែងតែទៅណាមកណាជាមួយនាងមិនដែលខាន ។សូម្បីតែអ្នកគាំទ្រ […]
