បងប្អូនធ្លាប់ឆ្ងល់ទេថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងរវាង កម្ពុជា និង ថៃ តើបងធំ ចិន នឹងជួយខាងណា? ឥឡូវបានចម្លើយហើយ គឺមិនមែនជួយខ្មែរវាយថៃ ឬជួយថៃវាយខ្មែរទេ តែចិននឹងប្រើវិធីម្យ៉ាងដែលគេហៅថា “ចាប់ក្តាមដាក់ក្នុងក្អម”។តោះ! មកមើលថាតើវាមានន័យយ៉ាងណា?១. ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម”សម្រាប់ទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជា “សុបិនអាក្រក់ខាងយុទ្ធសាស្ត្រ”។ចិនកំពុងឈរនៅកណ្តាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖១.១~ កម្ពុជា (មិត្តនយោបាយស្មោះត្រង់)នៅក្នុងក្រសែភ្នែកចិន កម្ពុជា ត្រូវបានចាត់ទុកជា […]
Tag: កម្ពុជា
មកដឹង១៣ចំនុច ដែលកម្ពុជានិងថៃ ឯកភាពគ្នាក្នុងកិច្ចប្រជុំGBC នៅម៉ាឡេស៊ី
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ។ កិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។ នៅក្នុងកិច្ចប្រជុំGBCនេះ កម្ពុជានិងថៃ […]
កម្ពុជា អំពាវនាវឲ្យថៃគោរព MoU ឆ្នាំ២០០០ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគី
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា បានអំពាវនាវឱ្យប្រទេសថៃគោរព ដោយសុទ្ធចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ឆ្នាំ២០០០ ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍វខុសពីការពិត ដែលចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក […]
រហ័សជាងមុន! ចិន-កម្ពុជា បើកផ្លូវដឹកទំនិញថ្មី កាត់បន្ថយពេលដឹកត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ
នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឆ្ពោះមកកាន់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការបើកដំណើរការជាផ្លូវការនៃជើងនាវាកុងតឺន័រថ្មីមួយ ដោយជោគជ័យ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming»។ ឯកឧត្តម វ៉ាង វិនពិន បញ្ជាក់ថា […]
កម្ពុជា មិនដោះដូរអធិបតេយ្យភាពជាតិរបស់ខ្លួនជាមួយនឹងការអនុគ្រោះណាមួយឡើយ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយខ្លឹមសារនៃសេចក្តីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋានជាក់ស្តែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។ អ្នកនាំពាក្យ គ.ស.ម.ក. បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ ដោយបានលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្តែងក្នុងសង្គមកម្ពុជា ដូចខាងក្រោម៖ ១.រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ ការផ្តល់សច្ចាប័ន […]
សមយុទ្ធកងទ័ព កម្ពុជា ឡាវ វៀតណាម បានបិទបញ្ចប់ដោយជោគជ័យ
លំហាត់សមយុទ្ធកងទ័ព៣ប្រទេស រួមមាន កម្ពុជា ឡាវ វៀតណាម ក្រោមប្រធានបទ “ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ” បានបិទបញ្ចប់ហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទលំហាត់សមយុទ្ធរួមគ្នា បានធ្វើឡើងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , ឯកឧត្តម […]
អង្គការសហប្រជាជាតិ អរគុណកម្ពុជា ចំពោះការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ក្នុងជំនួបនេះ ឯកឧត្តម António Guterres អគ្គលេខាធិការ […]
កម្ពុជា និងសិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ
នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤
កម្ពុជា ចែករំលែកសារសំខាន់ ៧ចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល […]
កម្ពុជា ត្រៀមរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូពី ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិ ក្នុងឆ្នាំនេះ
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានជម្រាបប្រាប់ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ាថា កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ […]

