អ្នកជំនាញទំនាក់ទំនងអន្តរជាតិនិយាយថា កម្ពុជាបានចាប់យកជំហរសន្តិសុខដែលទន់ខ្សោយរបស់ថៃ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រព្រំដែនបីយ៉ាង ដែលធ្វើឲ្យស្ថាប័នការពារជាតិថៃស្ថិតក្នុងភាពតានតឹងកាន់តែខ្លាំង។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២ ខែមិថុនានេះ។ សាស្ត្រាចារ្យ ផានីតាន់ វ៉ាតាណាយ៉ាហ្គូន (Panitan Wattanayagorn) បានលើកឡើងថា ឧបករណ៍សន្តិសុខជាតិយឺត និងការបែកបាក់របស់ប្រទេសថៃ និងក្រុមប្រឹក្សាសន្តិសុខជាតិទន់ខ្សោយ បានបង្ហាញពីភាពមិនចុះសម្រុងផ្ទៃក្នុង។ លោកថា ការយល់ឃើញនេះបានអនុញ្ញាតឲ្យកម្ពុជាទាញយកស្ថានការណ៍ទាំងផ្នែកយោធា និងនយោបាយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាមានវិធីសាស្ត្រសំខាន់បី។ វិធីសាស្រ្តទី១ ពាក់ព័ន្ធនឹងកាយវិការដឹកនាំជានិមិត្តរូប៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ […]

