កសិករខេត្តកំពង់ឆ្នាំងចាប់ផ្តើមប្រមូលផលស្រូវវស្សាបានជិត ២ម៉ឺនហិចតាហើយ ខណៈតម្លៃខ្ពស់

ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានជិត២ម៉ឺនហិចតាហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង

ក្រសួង បើកឲ្យកសិករទាក់ទងលេខ១២៨៩ ដើម្បីជួយលើបច្ចេកទេសកសិកម្ម ដោយឥតគិតថ្លៃ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសផ្លាស់ប្តូរ និងប្រើប្រាស់លេខទូរសព្ទ ១២៨៩វិញ ដើម្បីឲ្យកសិករនានា ទូរសព្ទហៅសួរ ទៅមន្ត្រីជំនាញកសិកម្ម ជួយដោះស្រាយផ្នែកបច្ចេក​ទេសកសិកម្ម ការផ្តល់ប្រឹក្សារបៀបដាំដំណាំ និងការចិញ្ចឹមសត្វជាដើម។ ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហានេះ បញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ៕ អត្ថបទ៖ […]

ទស្សនៈ៖ កសិករទិញកូនជ្រូកពីគេមកចិញ្ចឹមចៀសមិនផុតពីការខាតបង់និងជំពាក់បំណុលធនាគារ

ស្ថិតនៅក្នុងកាលៈទេសៈតម្លៃជ្រូករស់នៅក្រោមថ្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម មានការលើក ឡើងថាកសិករទិញកូនជ្រូកពីគេយកមកចិញ្ចឹមចាប់ពី៣០ក្បាលឡើងទៅចៀសមិនផុតពីការខាត បង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារថែមទៀតផង។

តម្លៃស្រូវប្រាំងបន្តឡើងថ្លៃខ្ពស់ធ្វើឱ្យកសិករមានភាពស្ងប់ក្នុងចិត្តមិនរអ៊ូរទាំ

ស្របពេលរដូវកាលនៃការប្រមូលផលស្រូវប្រំាងខិតមកដល់ចុងរដូវ គេសង្កេតឃើញថាតម្លៃស្រូវប្រំាងប្រភេទស្រូវOMនិងស្រូវ85 របស់ប្រជាកសិករនៅភាគខាងកើតទីរួមខេត្តតាកែវ

5
Promotion